ឥទ្ធិពលគ្រឿងញៀនប្អូនថ្លៃប្រុសកាប់ប្អូនថ្លៃស្រីស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ ប្អូនថ្លៃប្រុសវាយសម្លាប់បងថ្លៃស្រីនឹងចបកាប់ដី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ១៥នាទី ភូមិសំពៅមាស ឃំុសានគរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថាសពឈ្មោះ ជា សុផល ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដែលមានប្តីឈ្មោះ សយ ស៊ីន អាយុ ៤៣ឆ្នាំ មានកូន ៤(បួន)នាក់។ រីឯជនបង្កមានឈ្មោះ សយ សួ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះរស់នៅជាមួយគ្នានិងជនរងគ្រោះ។

តាមការបំភ្លឺពីប្តីជនរងគ្រោះដែលត្រូវជាបងបង្កើតជនបង្កបានបញ្ជាក់ថា៖ ប្អូនរបស់គាត់(ដែលជាជនបង្ក)ទើបតែមកពីភ្នំពេញបានបួនប្រាំថ្ងៃ គឺមានអាការៈមិនប្រក្រតី គឺនិយាយមិនសូវដឹងខុសត្រូវ ចេះតែដើរមិនចូលផ្ទះ។ មុនពេលកើតហេតុប្តីជនរងគ្រោះបានឌុបឪពុកទៅរកថ្នាំនៅម្តុំ វត្តប្រាសាទអណ្តែត បំណងទៅរកថ្នាំឲ្យប្អូនផឹក គឺចំងាយប្រហែល៣គីឡូម៉ែត្រ មុននិងទៅរកថ្នាំប្រពន្ធរបស់គាត់ (ដេកនៅក្រោមផ្ទះ)លុះត្រលប់មកផ្ទះវិញឃើញប្រពន្ធដេកស្លាប់នៅលើគ្រែរក្រោមផ្ទះដោយឃើញស្នាមបែកលើក្បាលជាច្រើនកន្លែង។

 

ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញខេត្ត និងស្រុកព្រមទាំងពេទ្យមណ្ឌលសុខភាពបានចុះដល់ទីកន្លែងកើតហេតុនិងពិនិត្យសាកសពឃើញមានស្លាកស្នាមរបួសជាច្រើនកន្លែងនៅចំណុចក្បាលលើផ្ទៃមុខ។ វត្ថុតាងចាប់យកមានចបកាប់ដីចំនួន១ ។

តាមការសន្និដ្ឋានថាសមត្ថកិច្ចជំនាញបានអោយដឹងថា៖ ជនរងគ្រោះស្លាប់ បណ្ដាលមកពីការប៉ះទង្គិចនឹងវត្ថុរឹងចំក្បាលនិងផ្ទៃមុខ។មូលហេតុ: គឺបណ្តាលមកពីជនសង្សយ័មានសតិមិននឹងនរ ដោយមានសារធាតុញៀន(បែកថ្នាំ)។

បច្ចុប្បន្នជនបង្កដែលត្រូវជាប្អូនថ្លៃជនរងគ្រោះត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print