បង្រ្កាបអ៊ួនខ្សែភ្លើង ២វង់ ជនប្រព្រិត្តរត់គេចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញផ្នែករដ្ឋបាលជលផលក្រគរ យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត សហការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល រិបអូសវត្ថុតាងបន្តនីតិវិធីឯជនប្រប្រិត្តរត់គេច ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអតីតឡូត៍នេសាទលេខ៧ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្ដីនៃមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ប្រាប់ថា លទ្ធផល៖ អ៊ួនអូសទឹកសាបប្រភេទកៃច្នៃចំនួន ២វង់ ខ្សែនីឡុងសម្លាប់អូសប្រវែង ២០០ម៉ែត្រ ខ្សែភ្លើងប្រវែង ៣២ម៉ែត្រ អាំងទ័រ ១គ្រឿង កាណូតបាឡាស្មាច់ចំនួន ២គ្រឿងផងដែរ ត្រីចំរុះចំនួន ៤០គីឡូក្រាមថែមទៀត ។

ប្រភពដដែលបន្តទៀតថា វត្ថុតាង និងសម្ភារៈទាំងអស់មន្រ្តីជំនាញយកទៅរក្សាទុកដើម្បីបន្តនីតិវិធី ចំណែកជនប្រព្រិត្តរត់គេចខ្លួន មន្រ្ដីជំនាញបន្តធ្វើការស្រាវជ្រាវ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print