បុរសម្នាក់ត្រូវក្រុមចោរប្រើកាំភ្លើងវាយប្លន់យកម៉ូតូទៅបាត់នៅ​ ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បើកម៉ូតូ ឌុបគ្នាមកធ្វើសកម្មភាពស្ទាក់វាយដោយកាំភ្លើងខ្លីបណ្ដាលឲ្យបុរសម្នាក់បែកក្បាលឈាមស្រោចខ្លួនប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច គេចខ្លួនបាត់មិនរំខានដល់សមត្ថកិច្ច។

​ហេតុការណ៍នេះបានកើតឡើងកាលម៉ោង១ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅច្រកចូលវត្តមង្កុតបុរី ក្បែរផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម ស៊ីដា អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីកម្មវិធីផឹកសុី ដោយខ្ចីម៉ូតូប្អូនម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ ក្នុងគោលបំណងជបើកត្រលប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ ដោយរូបគាត់ច្រលំផ្លូវក៏ជិះចូលក្នុងវត្ត ហើយមិនអាចទៅមុខទៀតបានដោយសារផ្លូវកំពុង​សាងសង់មិនទាន់រួច ក៏បត់ម៉ូតូត្រលប់ក្រោយវិញ ស្រាប់តែមានជនសង្ស័យ២នាក់​បើកម៉ូតូមិនម៉ាកមកពីក្រោយ ហើយធ្វើសកម្មភាពវាយប្រតាយត្រប់គ្នា ហើយជនសង្ស័យបានដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះពីក្រោយបណ្ដាលបែកហូរឈាម​ស្រោចខ្លួន រួចជនសង្ស័យក៏លើម៉ូូតូជនរងគ្រោះជិះចេញទៅបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៏ទឹកថ្លាចុះមកដល់ចំនុចកើតហេតុ និងដឹកជនរងគ្រោះទៅប៉ុស្តិ៏ទឹកថ្លាដើម្បីដាក់ពាក្យបណ្ដឹងដើម្បីសាកសួរ និងស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print