ដុតកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់២២មុខ ស្មើនឹងជាង៨តោន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង០៨តោន ត្រូវបាន​កម្ទេច នៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩.០០នាទី នៅចំនុច ភូមិវល្លិ៍យាវ ឃ៉ំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។
ពិធីនេះបានប្រារព្វ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក អង្គវង្សវឌ្ឍានា ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ មន្ទីរនានាជ៉ំវិញខេត្ត ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ៤០០នាក់។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍ បញ្ជាក់អំពីផលិត​ផលក្លែងក្លាយ និងការបង្ក្រាប កន្លងមាន២២មុខ សរុបជាង៨០ គីឡូក្រាម គឺជាការប្រឹងប្រែងរបស់ស្ថាប័ន គណកម្មាធិការ ប្រយុទ្ធ ប្រឆាំងនឹងផលិតផល ក្លែងក្លាយ រួមការសហការ ជាមួយស្ថាប័នពាក់ព័ន្ធ បានសម្រេចបានលទ្ធផលគួអោកត់សំគាល់។

លោក បានមានប្រសាសន៍ថ្លែង អំណរគុណ ចំពោះកិច្ចសហការគ្រប់ស្ថាប័នពាក់ព័ន្ធនិងការផ្ដល់ព័ត៌មានដែលបានជំរុញដល់ការបង្ក្រាបផលិតផលក្លែងក្លាយកន្លងមក។

នៅក្នុងឱកាសនេះ លោក នាយឧត្តសេនេយ៍ មាច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយលោក អង្គ វង្ស វឌ្ឍា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងការកោតសរសេីរដល់ គណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ធំធ្វេីការបង្ក្រាប សហគ្រាសផលិតទឹកក្រូចក្លែងក្លាយ ខូចគុណភាពចំនួន​៤កន្លែង ស្ថិតនៅ ភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹង សែន កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ។

លោក គណអធិបតីក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយ ប្រឹងប្រែងធ្វេីយ៉ាងណាធានាឲ្យបានផលិតផលចរាចរណ៍នៅលេីទីផ្សារកម្ពុជា ជាផលិតផលពិតប្រាកដ មានគុណភាព មិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ ម៉្យាងវិញទៀតចំពោះជនខិលខូចដែលយកសុខភាពពលរដ្ឋមកដូរ និង លុយកាក់ចំណេញផ្ទាល់ខ្លួន នៅដល់ណា គណៈកម្មាធិការសមត្ថកិច្ចរាជរដ្ឋាភិបាល និង តាមបង្ក្រាបយកមកផ្តន្ទាទោសឲ្យខានតែបាន។

សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយដែលត្រូវបានធ្វេីការកម្ទេចទាំងនោះមាន ដូចជា ទឹកបរិសុទ្ធ ផលិតផលទឹកក្រូច មេស្ក មេទឹកក្រូច លក្ខណ៍ និង សារធាតុគីមីផ្សេងទៀត ចំនួន៨តោន ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print