ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពរំលោភបូកលើនារីវ័យក្មេង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវសន្តិសុខឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភបូកលើនារីវ័យក្មេងម្នាក់ កាលពីវម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចំណុចមាត់ស្រះមួយកន្លែង ជិតរង្វង់មូលមច្ឆា នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ពុធ អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ រស់នៅក្នុងភូមិស្វាយភ្លួស ស្រុកពាមជរ ខេត្តព្រៃវែង ។ ក្មេងស្រីម្នាក់ដែលរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយមិនដឹងថារស់នៅទីណានោះដែរ ។

តាមសម្ដីសន្តិសុខដែលយាមការដ្ឋាននៅជិតនោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយឃើញបុរស២នាក់ និងនារីម្នាក់កំពុងតែអង្គុយសាសងទំនងជាសង្សារនឹងគ្នា ។ លុះក្រោយមកឃើញបុរសម្នាក់រំលោភរួចហើយក៏អូសទៅកន្លែងមួយទៀត ហើយអ្នកដែលរំលោភរួច បានឈរមើលផ្លូវទុកឲ្យម្នាក់ទៀតរំលោភម្តង ពេលនោះសន្តិសុខក៏ដើរមកសួរនាំស្រាប់តែជនសង្ស័យដែលកំពុងតែរំលោភ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ។ ចំណែកយុវជនម្នាក់ ដែលឈរមើលផ្លូវឃើញដូច្នោះក៏ស្ទុះរត់តែត្រូវសន្តិសុខចាប់បានប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីសួរនាំ ។

ចំណែកឯជនសង្ស័យម្នាក់ដែលរត់រួចជាអ្នកលក់អំពៅសាង គឺទុកម៉ូតូអូសរទេះ ចោលម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1G.2262 លក់ខ្ចៅស្ងោរនិងអំពៅសាង នៅកន្លែងកើតហេតុ ។ នៅពេលនេះ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកដឹកនារីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វាដើម្បីចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print