ពលរដ្ឋអាមេរិក​៥៧នាក់ ឆ្លង កូវីដ-១៩ ទីក្រុងជាច្រើនប្រកាសអាសន្ន

ចែករំលែក៖

អាមេរិក៖ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ កើនឡើងនៅអាមេរិក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ។ ទីក្រុងសាន់ហ្វ្រាំងស៊ីស្កូ​ ដែលជាទីកន្លែងឆ្លងច្រើនជាងគេបានប្រកាសអាសន្ន ​ស្នើឲ្យពលរដ្ឋ​ការពារ ការឆ្លងរាលដាលឲ្យមានប្រសិទ្ធភាពបំផុត។
ជាមួយគ្នានោះដែរ ​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺឆ្លងអាមេរិក CDC ​បានព្រមានថា វិរុសផ្លូវដង្ហើមថ្មីនិងឆ្លងរាលដាលនៅអាមេរិក។​ CDC ​ក៏បានអំពាវនាវដល់ពលរដ្ឋ​ ត្រៀមលក្ខណៈទប់ស្កាត់ការឆ្លងរាលដាលនៃវិរុសកូវីដ -១៩ ខណៈប្រទេស អ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាងត្បូង ជប៉ុន … មានការណីឆ្លងរាលដាលយ៉ាងខ្លាំង។
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ កើនឡើងដល់ទៅ​១៦នាក់ គឺខ្ពស់បំផុត សម្រាប់ប្រទេស នៅក្រៅពីប្រទេសចិន​ដែលជាចំណុចចាប់ផ្តើមនៃវីរុសផ្លូវដង្ហើម​។ចំណែកអ្នកឆ្លងវីរុសនៅអ៊ីរ៉ង់ កើនឡើងដល់​៩៥នាក់ហើយ​។ ​ដោយឡែកនៅប្រទេសអ៊ីតាលី មានអ្នកស្លាប់​១១នាក់​និងឆ្លងរាលដាល​៣២២នាក់ បានក្លាយទៅជាសម្បុក កូវីដ-១៩នៅក្នុងតំបន់អ៊ឺរ៉ុប ។
ចំពោះប្រទេសកូរ៉េខាងត្បូង វិញ ក្លាយជាប្រទេសទីពីរ បន្ទាប់ពីចិន ដែលមានករណីឆ្លង កូវីដ-១៩​ដល់ទៅ​១ពាន់នាក់ហើយ និងមានអ្នកស្លាប់ កើនឡើង​១១នាក់ផងដែរ​។
ចំពោះស្ថានភាពនៃការឆ្លងរាលដាល និងស្លាប់ដោយវីរុសកូវីដ-១៩ គិតមកត្រឹមថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVID-19 បានឆ្លងរាលដាល់​ប្រទេសចំនួន​៤២ និងឆ្លងទៅលើមនុស្សសរុប ៨០ ៤៣២ នាក់ ក្នុងនោះ អ្នកជំងឺ​ដែលស្លាប់​មានចំនួន​ ២ ៧១១​នាក់ ។ កូរ៉េខាងត្បូង​មានករណីជំងឺនេះច្រើន​ជាងគេ បន្ទាប់ពីប្រទេសចិន​។
យោងតាមការចេញផ្សាយ​របស់គេហទំព័រ wikipedia បាន​បញ្ជាក់ថា វីរុស COVID-19 មកដល់ពេលបច្ចុប្បន្ននេះ​បានឆ្លង​រាលដាល​ប្រទេស​ក្នុងតំបន់ និងជុំវិញពិភពលោក​សរុប​៤២ប្រទេស ហើយថា អ្នកជំងឺ​ចំនួន ២ ៧១១នាក់​បានបាត់បង់ជីវិត ។
ជំងឺ​ COVID-19 ផ្ទុះឡើងដំបូង​នៅក្នុងខែ​ធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេសចិន ។ នៅប្រទេសចិន​ មានអ្នកឆ្លងជំងឺ​នេះសរុប ៧៧ ៦៦០នាក់, បាត់បង់ជីវិត ២ ៦៦៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​សរុប ២៧ ៦២៤នាក់​ផងដែរ ។
យោងតាមការចេញផ្សាយ​របស់ប្រភពដដែលនេះ​បញ្ជាក់ថា ប្រទេសកូរ៉េឈរ​លំដាប់ទី២​បន្ទាប់ពីចិន ។ កូរ៉េខាងត្បូង​មានអ្នកជំងឺសរុប​៩៧៧នាក់, ស្លាប់១១នាក់ និងចាកចេញពីមន្ទីរពេទ្យ​២២នាក់ ។
សូមបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ ជំងឺ COVID-19 អ្នកជំនាញ​នៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ក្នុងនោះសូម្បីតែវាក់សាំង​បង្ការ​ក៏ដោយ ។ មន្ត្រីអង្គការសុខភាពពិភពលោក​បានប្រកាសអាសន្ន​ជំងឺនេះ ហើយថា កំពុងតែខិតខំស្វែងរកថ្នាំ​ព្យាបាលឲ្យបានជាក់លាក់​ក្នុងពេលឆាប់ៗ ។
យ៉ាងណាក៏ដោយ ជំងឺCOVIDI-19នេះ បានឆ្លងរាលដាល​យ៉ាងឆាប់រហ័ស​ពាសពេញពិភពលោក នៅលើប្រទេសចំនួន​៤២ហើយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្នុងនោះផងដែរ អ្នកជំងឺឆ្លងសរុប ៨០ ៤៣២នាក់, ស្លាប់ ២៧១១នាក់ ។ ប៉ុន្តែ​អ្នកជំងឺសរុប ២៧ ៨៩៩នាក់​ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print