លោក ឃួង ស្រេង ចុះពិនិត្យមើលសំណង់ផ្សារអូឬស្សី ដែលប្រេះស្រាំ ជំរុញឲ្យជំនាញជួសជុល សំណង់ផ្សារ ឲ្យបានលឿន

ចែករំលែក៖

ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ចំពោះបងប្អូនអាជីវករ ដែលបាននិងកំពុងប្រកបរបររកស៊ីលក់ដូរ នៅក្នុងផ្សារអូឬស្សី អភិ បាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យឲ្យការដ្ឋានជួសជុលសំណង់ ឡៅតឿផ្សារអូឫស្សី ដែលមានសភាពប្រេះស្រាំ បើក ដំណើរការ ឲ្យបានលឿន ដោយហេតុថា បើទុកយូរ បន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជា ពិសេសអាជីវករដែលលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៥ កូម្ភះ ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបើកកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ពិនិត្យ ផ្សារអូឬស្សី ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ លោកអភិបាលរាជធានី ក៏បានដឹកនាំមន្ត្រីជំនាញពាក់ ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងផ្សារអូរឬស្សីផងដែរ។
ក្នុងកិច្ចប្រជុំនោះ បានប្រកាសពីសមាសភាពគណៈកម្មការចំពោះកិច្ចពិនិត្យផ្សារអូឬស្សី ដែលគណៈកម្មការនេះមានលោកឃួង ស្រេងជាប្រធាននិងមានអភិបាលរងរាជធានី៤រូបជាអនុប្រធាន ដើម្បីជំរុញ
ការងារមួយចំនួននៅក្នុងផ្សារនេះ រលូននិងល្អប្រសើរទាំងការជួសជុលផ្សារ ការរៀបចំតូបលក់ដូរ បណ្តោះ អាសន្ន ខណៈតូបលក់ដូរមួយចំនួនធ្វើការជួសជុលកែ លម្អរឡើងវិញ ជាមួយនិងការវិនិយោគផ្សេងៗទៀត។
តូបលក់ដូរបណ្តោះអាសន្នសម្រាប់បងប្អូនអាជីវករផ្សារអូរឬស្សី ដែលត្រូវជួលជុលតូបក្នុងផ្សារនេះ មានទីតាំងនៅលើបណ្តោយផ្លូវ១១១ ជាប់ខាងកើតផ្សារអូរឬស្សីនេះតែម្តង ដោយមកដល់ពេលនេះ ការសាង សង់តូបលក់ដូរបណ្តោះអាសន្ននេះស្ទើររួចរាល់១០០ ភាគរយហើយ ហើយអ្វីដែលជាគម្រោងនៅថ្ងៃទី០៥ មីនា ២០២០ខាងមុខនេះអាជីវករអាច មកលក់ដូរបាន ហើយ ដែលមានតូបចំនួន១៧០តូប។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជ ធានីភ្នំពេញ កាលពីពាក់កណ្តាលខែធ្នូ ២០១៩នេះ បាន បញ្ជាក់ថា បច្ចុប្បន្នសំណង់អាគារផ្សារអូរប្ញស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះដែលមាន សភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
ដូចនេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទី តាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោង ទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារ បច្ចេកទេស សំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print