របួស​១០​នាក់ដោយការបំផ្ទុះគ្រាប់បែកនៅថៃ

ចែករំលែក៖

ប្រទេសថៃ៖ នៅក្នុងខែកុម្ភៈ នេះថៃប្រឈមនិងការវាយប្រហារ បំផ្ទុះគ្រាប់បែកឬបាញ់ប្រហារជាច្រើនកើតឡើង ក្នុងនោះមានការបាញ់ប្រហារនៅទីក្រុងបាងកក បង្កឡើងដោយទាហានម្នាក់ស បណ្តាលឲ្យមានអ្នកស្លាប់ ២៩នាក់ កាលពីថ្ងៃទី​៨ខែកុម្ភៈ។ ក្រោយមក​១០ថ្ងៃក៏មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើប ប៉ុន្តែជាករណីបុគ្គល ។ ការបាញ់ប្រហារទាំងនោះធ្វើឲ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំង ។
នៅពេលនេះ មានការបំផ្ទុះគ្រាប់បែក នៅក្នុងខេត្ត សុងក្លា(Songkhla)ភាគខាងត្បូង ប្រទេសថៃ បណ្តាលឲ្យមនុស្ស ១០នាក់រងរបួស​។ មន្ត្រីសន្តិសុខថៃបានប្រកាសថា ការបំផ្ទុះគ្រាប់បែកគឺជាស្នាដៃរបស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងត្បូង។
កម្លាំងប៉ូលិសថៃបានបញ្ជូនទៅកាន់ ទីតាំងផ្ទុះគ្រាប់បែកជាបន្ទាន់ស្ថិតនៅក្នុងតំបន់​ Saba Yoi ​ក្នុងខេត្តសុងក្លា ។
ការបំផ្ទុះគ្រាប់បែកខាងលើកើតឡើងក្រោយពេលដែល កម្លាំងទាហានថៃ​ បានប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម នៅតំបន់ព្រៃភ្នំ​ ក្នុងខេត្ត ណារ៉ាធីវ៉ាត បណ្តាលឲ្យខ្មាន់កាំភ្លើងក្រុមឧទ្ទាម​៥នាក់ស្លាប់ ។ ការបំផ្ទុះគ្រាប់បែកលើកនេះអាចជាការសងសឹងពីក្រុមឧទ្ទាម។
លោក Pramote Prom-in មេបញ្ជាការកម្លាំងទាហានថៃប្រចាំនៅតំបន់ភាគខាងត្បូង បានឲ្យដឹងថា ក្រុមឧទ្ទាម អាចនឹងសងសឹក​​ ដោយវាយប្រហារក្នុងតំបន់ជាច្រើននៅបណ្តាខេត្តភាគខាងត្បូង ។
ចាប់តាំងពីឆ្នាំ​២០០៤មក ក្រុមឧទ្ទាមអ៊ីស្លាមទាមទារស្វ័យភាពខេត្តចំនួន​៣នៅក្នុងប្រទេសថៃ គឺខេត្ត យ៉ាឡា ប៉ាតានី និង ណារ៉ាធីវ៉ាត​ បានបង្ករឲ្យមានការប៉ះទង្គិចគ្នា​ ជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឲ្យមនុស្ស ៧ពាន់នាក់ស្លាប់ តាំងពីពេលនោះមក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print