សារ៉ាយ សក្ខណាកាន់តែមានសុភមង្គលក្រោយពីត្រៀមទទួលកំណើតកូនទី២

ចែករំលែក៖

​ភ្នំពេញ៖ អតីតតារាសម្តែងស្រី សារ៉ាយ សក្ខណា​បានបង្ហាញភាពផ្អែមល្ហែម និងសេចក្តី​សុខខ្លាំងក្រោយពីនាងបានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីនៃសហរដ្ឋ អាមេរិក។ កាន់តែធ្វើឲ្យគ្រប់គ្នាច្រណែនគឺក្រោយតារាស្រីរូបនេះត្រៀមខ្លួនទទួល​យកកំណើត​កូនទី២ដែលគេដឹងថាជាកូនប្រុស។
អតីតតារាសម្តែងសារ៉ាយ សក្ខណាក្រោយពីត្រឡប់មកទឺកដីកំណើតជាញឹក​ញាប់​ព្រម​ជាមួយស្វាមី និងកូនស្រីសំណព្វហើយ​ នាងពិតជារវល់ច្រើន ជាមួយ​នឹងការមើលថែមុខជំនួញ​ហាងកែសម្រស់​។ អតីតតារាស្រីរូបនេះកំពុងពពោះកូនទី២ទៀត ដែលមានវ័យជាង៨ខែ​មកហើយ ។ មុនពេលសម្រាលតារាស្រីរូបនេះបានព្យាយាមថតរូបថតបញ្ចេញក្បាលពោះបែប​សិល្បៈនៅកណ្តាលវាដែលមានព្រិលធ្លាក់។ កូនប្រុសនាងនឹងចាប់ផ្តើមបើកភ្នែកមើលពន្លឺ​ថ្ងៃនៅអំឡុងខែមីនានេះ បន្ទាប់ពីកូនស្រីវ័យ៥ឆ្នាំរបស់នាង កំពុងទទួលបានការពេញចិត្តខ្លាំង​ពីអត្តចរិកឆ្លាតវាងវៃ ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គម។ តារាស្រីរូបនេះធ្លាប់បានចាត់ទុក​កំណើតកូនទី២ថាជាកាដូធំដ៏អស្ចារ្យសម្រាប់គ្រួសារពិសេស​ស្វាមីរបស់អ្នក​នាង​លោកកែវ មេត្រី ដែលជាអនិកជនខ្មែរ-អាមេរិក និងក្រោយពីអ្នកទាំង២ ចាប់ដៃគ្នារៀបការតាំងពីថ្ងៃ ​១២ ខែ ធ្នូ ឆ្នាំ ២០១៣កន្លងមួយទៀតនាងអាចរកប្អូនម្នាក់ទៀតឲ្យកូនស្រីសំណព្វតែម្នាក់ ។នាងថា​សម្រាប់កូនប្រុសគឺនាងនិងស្វាមីសប្បាយចិត្តខ្លាំងហើយបើនិយាយពីស្រឡាញ់គឺ មិនអាច​កំណត់​បានទេ មានន័យថាស្រឡាញ់ដូចគ្នា​ ហើយពិតជារំភើបខ្លាំង និងកំពុងរង់ចាំទទួល​សមាជិកថ្មីមួយឆាប់ៗនេះ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print