មិនមែនកំប្លែងទេ ជ័យ សុវ៉ាត បញ្ចេញបទ”ស្រលាញ់អូនដល់កាន់ឈើជ្រុង”ម្តង

ចែករំលែក៖

ភ្នំពេញ៖ ឆ្នាំមុន តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានបញ្ចេញបទចម្រៀង “ស្រលាញ់អូនដល់កាន់ឈើច្រត់” រហូតទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ពាក្យនិយមបែបកំប្លែងស្រលាញ់អូនដល់កាន់ឈើជ្រុង នោះត្រូបបានផលិតជាបបទចម្រៀងហើយ ហើយទទួលបានការគាំទ្រច្រើនទៀតផង។

មិនត្រឹមតែជាពាក្យដែលគេនិយាយលេងសើច “ស្រលាញ់អូនដល់កាន់ឈើជ្រុង”នោះ ទេ ពេលនេះ ជ័យសុវ៉ាតបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនក្នុងចំណងជើងបែបនេះមែន។ ត្រឹមតែរយៈពេលខ្លីបទចម្រៀងនេះមានអ្នកទស្សនាប្រមាណជាងកន្លះលានដងរួចមកហើយ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងបទចម្រៀង “ស្រលាញ់អូនដល់កាន់ឈើច្រត់”។ តារាចម្រៀងរូបនេះកំពុងទាក់ទាញការចាប់អារម្មណ៍បន្ថែមពីអ្នកគាំទ្រក្រោយពីលោកបានបញ្ចេញបទថ្មី”ស្រលាញ់អូនដល់កាន់ឈើជ្រុង”។ តារាប្រុសរូបនេះបញ្ជាក់ថា ជារសជាតិថ្មីក្នុងអត្ថន័យស្នេហាបែបកំប្លុកកំប្លែង និងដើម្បីបំពេញចិត្តអ្នកគាំទ្រ បើទោះបីជាចំណងជើងបទចម្រៀង គឺជាការនិយាយលេងសើចកន្លងមក ប៉ុន្តែពេលនេះចេញបទចម្រៀងជាផ្លូវការហើយ។ លោកបញ្ជាក់ថាបទចម្រៀងចង្វាក់ឡាំលាវនេះមានលាយឡំនឹងឈុតឆាកបែបកំប្លែងៗដើម្បីបង្កើតរសជាតិថ្មីប្លែក ស្របតាមអត្ថន័យនៃបទចម្រៀង។  លោកពេញចិត្តជាខ្លាំងក្រោយពីបទចម្រៀងមួយនេះទទួលបានការគាំទ្រច្រើនមិនចាញ់បទចាស់។

តារាចម្រៀងរូបនេះបង្ហើបថាលោកនឹងមានបទចម្រៀងថ្មីៗបន្ថែមទៀតសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនពិសេសបទចម្រៀងសម្រាប់ចូលរួមអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ លោករំពឹងថានឹងទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print