គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូបណ្ដាលអោយ របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

 ខេត្តកំពង់ធំ៖ របួសធ្ងន់-ស្រាល២នាក់ខូចខាតម៉ូតូ០២គ្រឿងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូកាលពីវេលាម៉ោង១២ និង ៣០នាទី ថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ។

  សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលអោយរបួសស្រាល០១នាក់(ស្រី)របួសធ្ងន់០១នាក់(ប្រុស)ខូចខាត ម៉ូតូ០២គ្រឿង៖ ម៉ូតូម៉ាកហុងវ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វុធ.សុខឃី ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិ/ ឃុំកើតហេតុខាងលើ (របួសស្រាល)(មិនពាក់មួកសុវត្ថិភាព)(មុខរបរសិស្ស)។

 ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1A.1365 បើកបរដោយឈ្មោះ ទីវ.ប៊ុននា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (របួសធ្ងន់)(ពាក់មួកសុវត្តិភាព)(មុខរបរយោធា)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ រីឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វាឈ្មោះ វុធ.សុខឃី បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print