ភ្នំពេញ៖ សម្តេចតេជោ បានចាត់ទុកថា៖ អ្នកណាជឿលើព័ត៌មានក្លែងក្លាយ គឺជាមនុស្សល្ងង់ផុតលេខហើយ។ ដោយសម្តេតេជោ ហ៊ុន សែន កំពុងសំពង អ្នកដែលផ្សាយព័ត៌មានបំពុលរឿងCovod-19 បំភ្លៃការពិត។
សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជារឿងគួរឱ្យខ្មាស់អៀនណាស់ ដែលយើងជឿទៅលើព័ត៌មានក្លែងក្លាយ បំពុលសង្គម ,វាបញ្ជាក់ពីសមត្ថភាពរបស់យើង ដែលមិនចេះថ្លឹងថ្លែងព័ត៌មានណាពិត ព័ត៌មានណាមិនពិត។
សម្តេចតេជោ បានចាត់ទុកថា៖ អ្នកណាជឿលើព័ត៌មានក្លែងក្លាយ គឺជាមនុស្សល្ងង់ផុតលេខហើយ។ ដូច្នេះយើងទាំងអស់រួមគ្នា ប្រឆាំងព័ត៍មានក្លែងក្លាយ ។ សម្តេចលើកឡើងថា៖ មកធ្វើជាគោលដៅនៃការជំនះទៅលើព័ត៌មានក្លែងក្លាយ បើទុកឲ្យតែក្រសួងសុខាភិបាល ទុកឲ្យអ្នកនាំពាក្យរដ្ឋាភិបាល ទុកឱ្យនាយករដ្ឋមន្ត្រីនិយាយ វាអត់គ្រប់គ្រាន់នោះគេ ម្នាក់ៗត្រូវធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ។
សម្តេចបានចាត់ទុកថា៖ ការបំផុសព័ត៌មានអាក្រក់ពីជនទុច្ចរិត ដើរលេង ឮសម្ដេចបានហៅអ្នកទាំងនោះបានដើរដល់គោលដៅជនទុច្ចរិត នៅខាងមុខសម្ដេចនឹងចាត់ទុកអ្នកទាំងនោះជាភារវករ ព្រោះការផុសព័ត៌មានពិការដួលស្លាប់ជំងឺ COVID -19 នេះអត់មាននរណាដួលប្រកាច់ស្លាប់ទេកុំទៅឆ្ងល់ ។ សម្ដេចបានអំពាវនាវចំពោះជនទុច្ចរិតទាំងឡាយ អ្នកឯងបង្ហោះព័ត៌មានមិនពិតទៅតើបានអ្វីមកវិញ អ្នកឯងត្រូវបង្កការភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋនិងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង៕
ដោយ៖ សហការី