លោក ម៉ូវ ម៉ានិត ៖ ប្រទេសកម្ពុជាយើងមកដល់ពេលនេះគឺមិនមានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺCOVID-19 ឬវីរសកូរ៉ូណានោះទេ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខលោក ម៉ូវ ម៉ានិត បានមានប្រសាសន៍ថាសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់កុំមានការភ័យខ្លាចចំពោះជំងឺCOVID-19 ឬវីរស​កូរ៉ូណា ដែលកំពង់កើតមាននៅប្រទេសមួយចំនួនលើពិភពលោកនោះអីពីព្រោះថាមកដល់សព្វថ្ងៃនេះប្រទេសកម្ពុជាយើងមិនមានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះនោះទេគឺមានតែជនជាតិចិនម្នាក់គត់ដែលឆ្លងវីរសនេះនៅឯខេត្តព្រះសីហនុហើយក្រុមគ្រួពេទ្យបានព្យាបាលអោយជាសះស្បើយបានត្រឡប់ទៅកាន់ប្រទេសរបស់គាត់វិញហើយ។លោកអភិបាលខណ្ឌបានន្តទៀតថា៖សូមបងប្អូនជាពលរដ្ឋទាំងកុំជឿពួក​ជនអគតិមួយចំនួនដែលតែងតែប្រឌឹតនូវព័ត៌មានមិនពិតយកមកបង្ហោះនៅ Facebookថាកម្ពុជាមានអ្នកឆ្លងវិរសកូរ៉ូណាអោយសោះត្រូវជឿជាក់លោកប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ដែលលោកកំពង់តែយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបញ្ហានេះនឹងសូមជឿជាក់លើក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុន ហេង ដែលលោកតែងតែចុះទៅពិនិត្យផ្ទាល់នៅច្រកព្រំដែនសំខាន់ៗក្នុងប្រទេសកម្ពុជាយើង។ក្នុងនោះដែលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាអនាម័យដោយឧហ្សាលាងដៃនឹងសាប៊ួរ ឫអាកុល អោយបានស្អាតហើយបើអ្នកផ្តាសសាយត្រូវពាក់ម៉ាសផងបើទោះបីជាប្រទេសយើងមិនមានអ្នកឆ្លងជំងឺCOVID-19 ឬវីរសកូរ៉ូណា ក៍ដោយ។

ការលើកឡើងយ៉ាងដូច្នេះក្នុងពិធីដែលលោកអភិបាលអញ្ជើញចូលរួមចុះចែកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ជួនប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសារមកពីសង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មីនឹងសង្កាត់ឃ្មួញ ដែលប្រារពធ្វឡើងកាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេនវត្តសុវណ្ណមុន្នីសាគរ(ហៅសំរោងអណ្តែត)ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែក៍មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខណ្ឌលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាកររងអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ទាំងពីលោកមេភូមិនឹងមន្ត្រីសាលាខណ្ឌ មន្ត្រីសាលាសង្កាត់ជាផងដែ។សម្តេចព្រះសាក្យមុន្នី កិត្តិបណ្ឌិត ទស្សនៈវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិក ថេរសភាសង្ឃ នៃព្រះពុទ្ធសាសនានៅកម្ពុជា នឹងជាព្រះគ្រូមហាសុខមោព្រះអនុគណ ខណ្ឌសែនសុខនឹងជាចៅអធិការវត្តសុវណ្ណមុន្នីសាគរហៅសំរោងអណ្តែត បាននិមន្តចូលរួមផងដែ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់ នឹងថវិការចំនួន៣០,០០០រៀល។ក្នុងឱកាសនោះដែព្រះតេជគុណ រ័ត្ន សារឿន ចៅអធិការវត្តសុវណ្ណមុន្នីសាគរហៅសំរោងអណ្តែត ក៍បានឧបត្ថម្ភអង្ករចំនួន១តោន នឹងឃីតចំនួន១២០កញ្ចប់ជួនដល់លោកអភិបាលខណ្ឌ អភិបាលរង លោកអធិការនគរបាលខណ្ឌ មេបញ្ជារការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់ នឹងមន្ត្រីសាលាខណ្ឌសែនសុខដែល​ម្បីចូលរួមចំណែកមនុស្សធម៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print