ភ្នំពេញអសមត្ថកិច្ចខណ្ឌឬស្សីកែវកំពុងតាមស្រាវជ្រាវចាប់ខ្លួនមន្រ្តីយោធាម្នាក់យកមកឲ្យច្បាប់កាតទោសដោយសារជនរូបនេះបានយកកាំភ្លើងបាញ់ប្អូនថ្លៃបណ្តាលឲ្យរងរបួសធ្ងន់។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៩ខែកុម្ភះឆាំ២០២០កន្លងមកវេលាម៉ោង៤និង៤០នាទីរសៀលនៅចំណុចផ្ទះលេខt១៤ផ្លូវបេតុងភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះប៍នតុលាភេទប្រុសអាយុ៣២ឆ្នាំមុខរបបកម្មកសំណង់រស់នៅកន្លែងកើតហេតុ។ចំណែកបងថ្លៃដែលយកកាំភ្កើងបាញ់ឲ្យរបួសហើយគេចខ្លួនបាត់មានឈ្មេះរស់សូឌីអាយុ៤៨ឆ្នាំជាមន្រ្តីយោធា។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមានកើតហេតុជនបង្កនិងប្រពន្ធឈ្លោះប្រកែកគ្នាឃើញដូច្នោះជនរងគ្រោះចូលទៅឃាត់ធ្វើឲ្យបងថ្លៃខឹងស្ទុះយកកាំភ្លើងបាញ់ចំនួន៣គ្រាប់បណ្តាលឲ្យរងរបួសបញ្ជូនមកសង្រ្ញោះនៅមន្ទីពេទ្យកាល់ម៉ែត្រតែម្តង៕អរុណរះ