ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ជាកម្លាំងមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម

ចែករំលែក៖

ភ្នំពេញៈ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជា តិគូសបញ្ជាក់ថាៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រក ប ដោយគតិបណ្ឌិតរបស់សម្តេចទាំងទ្វេ លោកផ្តោតការយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រតាមក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដាក់ចេញគោលនយោ បាយ យន្តការច្បាប់ជាច្រើនដើមី្បសមភាពយេនឌ័រសំដៅ លើក កម្ពស់ស្ថានភាពសិទ្ធិឋានៈ និងតួនារីរបស់ស្ត្រី ឱ្យកាន់តែ ល្អប្រ សើរឡើង ប្រកបដោយសមធម៌ ។

លោកស្រីដាំ ដារីនី លេីកឡេីងដូច្នេះក្នុងពិធីមិទ្ទីញអបអរ សាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើ​កម្ពស់សមភាព​យេនឌ័រកាលពីព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស​.២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងពលតូច​លេខ​៧០​ស្ថិតក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយោធិននារី១០០០នាក់ ។

លោកជំទាវគូសបញ្ជាក់បន្ថែមទៀតថាៈ កត្តាសន្តិភាពប្រែក្លាយប្រទេសកម្ពុជាពីគំនរ​ផេះផង់ បែកបាក់ជាតិ បែងចែកទឹកដីទៅ ជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាពប្រជាធិបផតេ យ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ពិសេសសមភាពយេនឌ័របានលើក កម្ពស់ជាបន្តបន្ទាប់ប្រកបដោយលទ្ធផល វិជ្ជាមានគួរឱ្យកត់សម្គាល់ ។

មានសន្តិភាពទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្តសម្បូរណ៍សប្បាយរបស់ប្រជាជនដូចសព្វថ្ងៃផងដែរ។ លោកស្រីរដ្ឋលេខាធិការ ជំរុញឱ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ចូលរួម គាំទ្រ តាមប្រធាន​បទ “មានសន្តិភាព មានការលើកម្ពស់សមភាពយេនឌ័រ” ត្រូវបន្តយកចិត្តទុកដាក់ ដល់នារីក្នុង កងឯកភាព និងបង្កលក្ខណៈបង្កើនសមត្ថ ភា ពចំណេះដឹង ជំនាញ និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើ ង ដោយ សមធ ម៌ ស្មើភាព និងគ្មានការរើសអើង លើកទឹក ចិ ត្ត ទទួលស្គាល់ស្នាដៃនារី ធ្វើឱ្យមានសមភាព បែងចែកផលស្មើគ្នា រវាងបុរសនិងនារីផងដែរ៕សុខដុម

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print