ជនជាតិអាស៊ី ក្លាយជាគោលដៅវាយប្រហារនៅអឺរ៉ុប ដោយចោទថាជាអ្នកចម្លងវីរុសកូវីដ-១៩

ចែករំលែក៖

ប្រទេសអង់គ្លេស៖ ក្នុងពេលដែលអឺរ៉ុប មានអ្នកឆ្លងរាលដាលកាន់តែច្រើន  ពលរដ្ឋមកពីអាស៊ី ក្លាយជាគោលដៅវាយប្រហារ ពីក្រុមជ្រុលនិយម ដែលចោទថា ជនជាតិអាស៊ី ជាអ្នកនាំមេរោគផ្លូវដង្ហើមទៅកាន់អឺរ៉ុប ។ កន្លងមកថ្មីៗនៅក្នុងប្រទេសអង់គ្លេស និស្សិតជនជាតិ សិង្ហបុរីម្នាក់រងការវាយប្រហារ ពីក្រុមយុវជនជ្រុលនិយម ។
ពេលនេះក្រុមសន្តិសុខអង់គ្លេស ចាប់បានជនដៃដល់ពីរនាក់ ហើយស្វែងរកចាប់ខ្លួន ២នាក់ទៀត ជាប់ពាក់ព័ន្ធការវាយប្រហារ ទៅលើនិស្សិតមកពីអាស៊ី ។ ការវាយប្រហារខាងកើតឡើង ដោយសារតែ ការប្រកាន់ជាតិសាស្ត្រ ពាក់ព័ន្ធ វីរុស Covid-19 ។ ពលរដ្ឋអង់គ្លេស ចាត់ទុកថា ជនជាតិអាស៊ីជាដើមហេតុចម្លងវីរុសផ្លូវដង្ហើម។
សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមសន្តិសុខអង់គ្លេស ចាប់បានជនដៃដល់ពីរនាក់ ដែលវាយប្រហារនិស្សិត ជនជាតិហិង្ហបុរី ។ ក្នុងចំណោមមនុស្ស ២នាក់ដែលបានចាប់ខ្លួន មានយុវជន អាយុ ១៦ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ៤ ខែមីនា និងយុវជនម្នាក់ទៀតបានចាប់ខ្លួននៅថ្ងៃទី ៥ ខែមីនា ។ ជាមួយគ្នានោះ មានជនដៃដល់២នាក់ទៀត កំពុងស្វែងរកការចាប់ខ្លួន ។
សូមបញ្ជាក់ផងដែរថា និស្សិតសិង្ហបុរី ឈ្មោះ Jonathan Mok អាយុ ២៣ឆ្នាំ ជាជនរងគ្រោះក្នុងអំពើហិង្សា បង្កឡើងដោយក្រុមជនជាតិអង់គ្លេស ។ និស្សិត Jonathan Mok បានលើកឡើងថា «ខ្ញុំពិតជាខកចិតយ៉ាងខ្លាំង ដែល រងការវាយប្រហារ ដោយខ្ញុំជាជនជាតិអាស៊ី ។
ស្នងការប៉ូលិសទីក្រុងឡុងដុង បានប្រកាសថា ប្រទេសអង់គ្លេសមិនមានកន្លែងសម្រាប់ បង្កអំពើហិង្សាបែបនេះនោះឡើយ ។ គិតមកដល់ព្រឹកថ្ងៃទី ៧ខែមីនា  នៅក្នុងប្រទេស អង់គ្លេស មានអ្នកឆ្លងវីរុសផ្លូវដង្ហើម កើនឡើងដល់ ១៦៤នាក់   ក្នុងនោះមានករណីឆ្លងវីរុសថ្មី ដល់ទៅ ៤៨នាក់ក្នុងរយៈពេល ២៤ម៉ោង ។ ក្រៅពីនេះនៅមានអ្នកស្លាប់ដោយសារតែវីរុស Covid-19 មាន២នាក់ផងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print