ប្រេីដំបងវាយក្បាលអ៊ុំស្រីចំណាស់ជាច្រេីនដំបង​ រហូត​ស្លាប់​ ដោយសារគំនុំ

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ ស្ត្រីវ័យចំណាស់ម្នាក់កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងសុខៗ ត្រូវជនសង្ស័យប្រេីដំបងឈើជ្រុងវាយចំក្បាលជាច្រើនដំបងបណ្ដាលស្លាប់នៅក្នុងថ្លុកឈាម កាលពីវេលា​ម៉ោង១៩ និង ៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ​ នៅភូមិឈូករំដួល  ឃុំទីពោ  ស្រុកសន្ទុក ខេត្តកំពង់ធំ​ ។

ក្រោយ​កេីត​ករណីនេះ​ សមត្ថកិច្ច​ស្រាវជ្រាវ​កំណាត់​អត្តសញ្ញាណ​
ជនសង្ស័យម្នាក់ឈ្មោះ ធា ថាន់ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈូករំដួល ឃុំទីពោ  ស្រុកសន្ទុក ខេត្តកំពង់ធំ។​ ចំណែកជនរងគ្រោះ ឈ្មោះកយ វេន ភេទស្រី  អាយុ ៦៧ឆ្នាំ នៅភូមិឈូករំដួល  ឃុំទីពោ  ស្រុកសន្ទុក  ខេត្តកំពង់ធំ ។

តាមប្រភព​ព័ត៌មាន​អោយដឹងថា​
នៅមុន​ពេលកេីតហេតុជនរងគ្រោះកំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯង ស្រាប់​តែ​ជន​សង្ស័យ​បានយកដំបងឈេី​ ជ្រុងវាយចំក្បាលជាច្រើនដំបងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់​ពី​ធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់​ ប៉ុន្តែ​បានស្គាល់អត្តសញ្ណាណ​ដូចខាងលេី​ ។

សមត្ថកិច្ច​បញ្ជាក់ថា​ ករណីនេះ​បាន​ កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ហេីយ​ នឹងកំពុងតាមចាប់ខ្លួន​ ។ មូលហេតុ​បញ្ជាក់​ជាបឋមថា​ កេីតឡេីងដោយសារ​រឿងគុំនំ​ ៕​ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print