សាលាខណ្ឌដង្កោ រួមជាមួយនឹងចៅអធិការវត្តព្រែកជ្រៃ ចែកអំណោយដល់គ្រួសារក្រីក្រ ៥៥គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ​រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូ សុវណ្ណបញ្ញោ នូ សាំង ចៅអធិការវត្តជ្រោយបទុម ហៅវត្តព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ បាននាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ដង្កោ សង្កាត់ព្រែកកំពឹស និងសង្កាត់ស្ពានថ្ម ចំនួន ៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា ២ម៉ឺនរៀល អង្ករ ២០គីឡូក្រាម មី ០១កេស និងគ្រឿងឧភោគបរិភោគ ចំនួន ៤មុខផ្សេងទៀត។

image3

ជាមួយគ្នានេះ ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត ក៏បានប្រគេននូវថវិកា និងគ្រឿងឧបភោគបរិភោគ​មួយចំនួនធំ ជូនដល់សាលាខណ្ឌដង្កោដើម្បីប្រើបា្រស់ក្នុងការងារមនុស្សធម៌ ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រីម៉េម៉ាយ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងអ្នកជួបគ្រោះថ្នាក់ធម្មជាតិផ្សេងៗក្នុងមូលដ្ឋាន។ ទេយ្យវត្ថុដែលបានប្រគល់ជូនសាលាខណ្ឌដង្កោ ក្នុងឱកាសនោះរួមមាន៖ ថវិកា ២លានរៀល អង្ករ ១តោន និងគ្រឿងឧភោគបរិភោគ ចំនួន ១០មុខផ្សេងទៀត។

​លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងនូវអំណរគុណចំពោះព្រះគ្រូចៅអធិការវត្ត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ហើយតែងបានចូលរួមចំណែកក្នុងការប្រគេននូវទេយ្យវត្ថុ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលនេះជាសកម្មភាពដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងសង្គមខ្មែរយើង។ លោកអភិបាល ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា និងនាំយកការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពី សុខទុក្ខ និងការលំបាកនានារបស់បងប្អូន។

​ជាមួយគ្នានេះទេយ្យវត្ថុដែលសាលាខណ្ឌដង្កោ បានទទួលពីព្រះគ្រូចៅអធិការនៅក្នុងថ្ងៃនេះ រដ្ឋបាលខណ្ឌ និងនាំយកទៅចែកជូនដល់ដៃផ្ទាល់ ដល់ជនក្រីក្រ ចាស់ជរា ស្ត្រីម៉េម៉ាយ​ កុមារកំព្រា និងជនងាយរងគ្រោះផ្សេងៗ៕

image2

image4 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print