ភ្នំពេញ៖ របាយការណ៍របស់អគ្គស្នង ការនគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពី ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានដាក់ឱ្យអនុវត្ដមកអត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះប្រមាណ១៩ភាគរយ បើប្រៀប ធៀបទិន្នន័យក្នុងរយៈពេល៦ថ្ងៃមុន និង ក្រោយនៃការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវ គោកថ្មី ។
អគ្គស្នងការរងនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធអះអាងថា ៦ថ្ងៃមុនអនុវត្ដ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានគ្រោះ ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើត ឡើងចំនួន៧២លើកតែក្រោយពេល អនុវត្ដរយៈពេល៦ថ្ងៃមកអត្រាគ្រោះ ថ្នាក់ចរាចរណ៍ធ្លាក់ចុះមកនៅត្រឹម៥៨ លើកគឺថយចុះបានចំនួន១៤លើក ។ លោក បន្ដថា ក្នុងនោះអ្នកស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ក៏បានថយចុះផងដែរ ដោយ ថយពី៣៧នាក់មកនៅត្រឹម៣០នាក់ ។ ការអះអាងនេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាននៃការបង្ហាញលទ្ធផលប្រតិបត្ដិការអនុវត្ដច្បាប់ចរា ចរណ៍ផ្លូវគោករយៈពេល៧ថ្ងៃនិងលទ្ធ ផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ដែលបានធ្វើឡើង នៅថ្ងៃទី៨ ខែមករា ។
ប្រធានអង្គការសម្ព័ន្ធអន្ដរជាតិទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ មានប្រសាសន៍ថា លោកគាំទ្រចំពោះលទ្ធផលនៃការថយ ចុះនេះ ព្រោះដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍បានជោគជ័យ គឺផ្ដើម សំខាន់បំផុតពីអាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវតែឱ្យពលរដ្ឋគោរពច្បាប់និងរឹតបន្ដឹង ច្បាប់ឱ្យមានតម្លាភាព ។ ប៉ុន្ដែលោក អះអាងថា បើទោះជាមានការថយចុះ បែបនេះក្ដីក៏គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីបារម្ភ និងមិនទាន់ឆ្លើយតបទៅនឹង ផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅឡើយ ។
អ្នកជំនាញខាងចរាចរណ៍រូបនេះបន្ដថា កត្ដាចម្បងដែលបណ្ដាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់ និងរបួសជាង៩០ ភាគរយកើតឡើងមកពីកត្ដាមនុស្ស បើកបរមិនគោរពច្បាប់ និងខ្វះការប្រុង ប្រយ័ត្ន ដូចជាការបើកក្នុងល្បឿនលឿន និងបើកក្នុងឥទ្ធិពលគ្រឿងស្រវឹងជាដើម ទាំងនេះជាអ្វីដែលលោកចង់ឃើញ សមត្ថកិច្ចយកចិត្ដទុកដាក់អនុវត្ដបន្ថែមទៀត ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរ បាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានឱ្យ ដឹងទៀតថា ការអនុវត្ដច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី ខែ មករា ឆ្នាំ២០១៦មក មានយានយន្ដជាង ១៥ម៉ឺនគ្រឿង(១៥២.០៥៣គ្រឿង) ត្រូវ បានពិនិត្យ ។ ជាងនេះទៀតក្នុងចំណោម យានយន្ដដែលបានពិនិត្យជាង១៥ម៉ឺន គ្រឿងនេះមានយានយន្ដប្រមាណ២៧,៣៣ភាគរយ ដែលស្មើជាង៤ម៉ឺនគ្រឿង (៤១.៥៦១គ្រឿង) បានល្មើសច្បាប់ ។
ចំពោះយានយន្ដដែលល្មើសច្បាប់នេះ មានយានយន្ដជាង២ម៉ឺនគ្រឿង (២២.២៤២ គ្រឿង)ស្មើនឹងជាង៥៣,៥១ភាគរយត្រូវបានធ្វើការអប់រំ ។ រីឯយានយន្ដជិត២ម៉ឺន គ្រឿងត្រូវបានពិន័យ ។ ប្រាក់ទទួលបាន ពីការផាកពិន័យយានយន្ដល្មើសច្បាប់ នេះមានចំនួនជាង៤០០លានរៀល ៕
ដោយ៖ ហេង នរិន្ទ្រ