ជាងភ្លើង​ម្នាក់​ភ្លាត់ស្នៀត​ឡើង​ត​ភ្ជាប់​បណ្ដាញ​ត្រូវ​ចរន្ដ​ឆក់​សំណាងល្អ​សង្គ្រោះ​ទាន់

ចែករំលែក៖

​ភ្នំពេញ​៖ បុរស​ជា​ជាង​អគ្គិសនី​ម្នាក់​ បាន​ភ្លាត់ស្នៀត​ត្រូវ​ចរន្ដអគ្គិសនី​ឆក់​ធ្លាក់​ពីលើ​ផ្ទះ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ខណៈ​ ដែល​កំពុង​ត​ភ្ជាប់​បណ្ដាញ​ចរន្ដអគ្គិសនី​ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ ជាន់​ទី​៣​ ។

IMG_3456

​ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់​ ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ ល្ងាច​ ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ ចំណុច​ការដ្ឋាន​សំណង់​អត់​ច្បាប់​មួយ​ កន្លែង​ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រំ​៣​ សង្កាត់​ បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​កាន់​ ជាន់​ទី​៣​នៃ​ការដ្ឋាន​សំណង់​នេះ​ក្នុង​គោលបំណង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ ប៉ុន្ដែ​ ទំនងជា​គាត់​ភ្លេចភ្លាំង​និង​ត​ខុស​បច្ចេក​ ទេស​ទើប​បណ្ដាល​ឱ្យ​ឆក់​តែ​ម្ដង​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ ក្រោយមក​ជន​ រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​ ទៅ​កប់​ក្នុង​ដីខ្សាច់​ហើយ​ចាក់ទឹក​ស្រោច​លើ​ខ្លួនប្រាណ​រួច​ហើយ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​ ផង​ដែរ​ ។​

​ប្រភព​ពី​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​កាល​ ពី​ព្រឹក​ថ្ងៃ​ទី​៩​មក​រា​ថា​ ជន​រង​គ្រោះ​មាន​ ឈ្មោះ​ ចក់​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ និង​មានស្រុក​កំណើត​នៅ​ខេត្ដព្រៃវែង​ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​មានមុខ​ របរ​ជា​ជាងភ្លើង​បម្រើ​ការ​នៅ​ក្នុង​ការ​ ដ្ឋា​ន​ខាងលើ​។​

​លោក​អធិការ​នគរបាល​ខណ្ឌ​មាន​ ជ័យ​បន្ដ​ថា​ ជន​រង​គ្រោះ​បាន​ឆ្លង​ផុត​ពី​ ការ​ស្លាប់​ក្រោយ​ធ្វើការ​សង្គ្រោះ​ទាន់​ ពេលវេលា​ហើយ​គ្រាន់តែ​មាន​របួស​បន្ដិចបន្ដួច​ត្រង់​ពោះ​ប៉ុណ្ណោះ​ ៕​

IMG_3459

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print