លិខិត​មិត្ត​អ្នក​អាន​៖​ ហេតុ​អ្វី​បង្ក្រាប​គ្រឿងញៀន​នៅ​មុខ​ពេទ្យ​លោកសង្ឃ​មិន​អស់​អីចឹង​!

ចែករំលែក៖

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ ហាក់ដូចជា​ខំប្រឹង​ប្រែង​ក្នុង​ការ​បោសសម្អាត​គ្រឿងញៀន​នៅ​តំបន់​បឹង​ឈូក​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ នោះ​ខ្លាំង​ណាស់​ ។​ ប៉ុន្តែ​ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ គឺ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​ ពោល​គឺ​ប្រៀប​ដូច​វែក​ចក​យ៉ាង​ដូច្នោះ​ដែរ​ ។​

​ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​បង្ក្រាប​គ្រឿងញៀន​នៅ​តំបន់​បឹង​ឈូក​ មុខ​មន្ទីរពេទ្យ​លោកសង្ឃ​មិន​អស់យ៉ាង​ដូច្នេះ​?​ បើ​ទោះជា​យ៉ាងណា​ក៏​ដោយ​ គេ​សង្កេត​ឃើញ​ថា​ ការ​បង្ក្រាប​នោះ​ តែ​ទៅ​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប៉ុណ្ណោះ​ ។​ ចុះ​អ្នកលក់​គ្រឿងញៀន​នៅ​ទីនោះ​ម្ត៉េ​ច​ក៏​មិន​ចាប់​ផង​?​ តាម​យោបល់​របស់​ខ្ញុំបាទ​ ដើម្បី​កាត់​ផ្តាច់​ឫសគល់​ នៃ​បញ្ហា​គ្រឿងញៀន​នៅ​តំបន់​បឹង​ឈូក​ នោះ​ទាល់តែ​បង្ក្រាប​ដល់​ឫសគល់​ គឺ​ត្រូវ​តែ​ចាប់​អ្នកលក់​គ្រឿងញៀន​យក​ទៅ​ដាក់គុក​ ។​

​ប្រសិនបើ​មិន​យ៉ាង​ដូច្នោះ​ទេ​ ការ​បង្ក្រាប​គ្រឿងញៀន​នៅ​តំបន់​បឹង​ឈូក​មិន​មាន​ប្រសិទ្ធភាព​ឡើយ​ ។​ គ្មាន​ប្រសិទ្ធភាព​ក៏​ព្រោះតែ​ការ​លក់ដូរ​គ្រឿងញៀន​នៅ​តំបន់​នោះ​ ហាក់ដូចជា​សេរី​ហួសពេក​ហើយ​ ។​ ការ​លក់​គ្រឿងញៀន​នៅ​តំបន់​បឹង​ឈូក​ត្រូវ​គេ​រាយការណ៍​ថា​ ដូច​ជា​ផ្សារ​លក់​ត្រី​អីចឹង​ដែរ​ ។​ អតិថិជន​ អាច​រក​ទិញ​គ្រឿងញៀន​នៅ​តំបន់​នោះ​បាន​តាម​ចិត្ត​ ។​ សម្រាប់​ខ្ញុំបាទ​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​អាជ្ញាធរ​មិន​បង្ក្រាប​អ្នកលក់​គ្រឿងញៀន​នៅ​តំបន់​នោះ​?​ ៕​

image2

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print