រុស្សុី៖ បើពលរដ្ឋបន្តបោះឆ្នោតគាំទ្រ
នៅរសៀលថ្ងៃទី ១១ខែមីនានេះ សភារុស្ស៊ីបានសម្រេចបោះឆ្នោតគាំទ្រ កែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យលោពូទីន អាចកាន់តំណែងប្រធានាធិបតីអស់មួយជីវិត ប្រសិនបើពលរដ្ឋបន្តបោះឆ្នោតគាំទ្រ។ ការសម្រេចខាងលើ នឹងជួយដល់លោកពូទីនបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដែលពីមុនត្រូវបានហាមប្រាមនៅក្នុងរដ្ឋធម្មនុញ្ញ។
តាមរដ្ឋធម្មនុញ្ញចាស់ ប្រធានាធិបតីមានសិទ្ធកាន់អំណាចយូរបំផុតពីរអណត្តិ ១០ឆ្នាំ គឺត្រូវតែចុះចេញដោយស្វ័យប្រវត្តិ ហើយបើចង់បន្តទៀត រងចាំដល់អណត្តិក្រោយទៀត ទើបមានសិទ្ធឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។
នៅក្នុងការបោះឆ្នោតនោះ នៅសភា មានសំឡេងគាំទ្រដល់ទៅ៣៨៣ ក្នុងចំណោម៤៥០ កៅអីក្នុងសភា។ គ្មានតំណាងរាស្ត្រ ណាមួប្រឆាំងឡើយ មានតែបោះឆ្នោត អនុបវាទតែប៉ុណ្ណោះ។
សកម្មភាពខាងលើ នឹងជួយដល់លោកពូទីនកៀកស្មាជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង រៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក មិនអនុញ្ញាតិ ធ្វើតាមតែអំពើចិត្តនោះឡើយ ៕
ដោយ៖ មែវ សាធី