ស្រវឹងជោកជាំរហូតបើករថយន្តបុកសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍របួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករឹតបណ្តឹងអំពីការបើកបរក្រោមឥទ្ធិពលស្រវឹង និងឆែកអាវុធជាតិផ្ទុះត្រូវរថយន្តបង្កបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបុកពេញទំហឹងបណ្តាលឲ្យត្រូវរងរបួស៣នាក់ ក៏ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី១១ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុន្នីវង្សនៅចំណុចមុខវត្តកោះ ស្ថិតនៅ
ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា៖ នៅមុនពេលកើតហេតុដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សថេតអគ្គស្នងការរង នគរបាលជាតិនឹងជាស្នងការរាជធានីភ្នំពេញបានចេញបញ្ជាអោយសមត្ថកិច្ចទាំង១៤ខណ្ឌអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ពិនិត្យជាតិស្រវឹងនិងអាវុធជាតិផ្ទុះ ការអនុវត្តន៍ច្បាប់នេះគឺត្រូវចាប់ផ្តើមពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២នឹង៣០នាទីរំលងអាធាត្រ។ ប៉ុន្តែជាក់ស្តែងនៅអធិការនគរបាលខណ្ឌដូនពេញគឺកម្លាំងចំរុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមនឹងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងព្រហ្មទណ្ឌនឹងផ្នែកគ្រឿងញៀន នៃស្នងការ រាជធានីភ្នំពេញដោយដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងអ្នកស្រីឧត្តមសេនីយ៍ទោ សុីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្សត្រូវរងរបួសយ៉ាងដំណំ និងកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀតត្រូវបានរងរបួសធ្ងន់ធ្ងរដោយសារតែកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់មានឈ្មោះ ឆាយ គឹមហួន  អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ផ្លូវបេតុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរជាអនុការិយាល័យក្រសួងទេសចរណ៍បើករថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-9867បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងទើបតែចេញមកពីកម្មវិធី ស្រវឹងស្រាធ្លាក់ភ្នែកបើកបុកចំកម្លាំងសមត្ថកិច្ចកំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជ្រុលបុកចំលោកស្រីឧត្តមសេនីយ៍ទោ សុីម ផាណុំ។ ស្នងការរងទទួលផែនការជួញដូរមនុស្សនិងលោក ឧត្តមសេនីយ៍ត្រីសរសំណាងសង្នការរងទទួលផែនអន្តោប្រវេសន្នរួមនិងកម្លាំងអន្តរាគមន៍ម្នាក់ទៀតបណ្តាលអោយរងរបួសយ៉ាងដំណំភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីបានមកដល់ដឹកយកសមត្ថកិច្ចដែលត្រូវរបួសយកទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្តបង្កវិញត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាសជាតិអាកុលឃើញមានចំនួនសរុបទាំងអស់0.78មីលីតខ្យល។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាយខ្នោះនិងឃាត់ខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕

 

ដោយ៖ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print