រថយន្តម៉ាស្តារបើកគេចពីម៉ូតូធ្លាក់ចូលទឹកប្រឡាយស្អុយ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកស្តារគេចពីម៉ូតូនៅខាងមុខរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយឡាប់ផ្ងាជើងម្ខាងសំណាងល្អអ្នកបើកបរមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខផ្សារមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តារពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-6689ធ្វើដំណើរទៅទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខបណ្តាលឱ្យរេចង្កូតមកខាងស្ដាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងាជើងម្ខាងសំណាងល្អអ្នកបើកបរមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងសម្បត្តិរដ្ឋទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្ដហើយរយៈស្ទូចយកទៅជួសជុលដោយខ្លួនឯង៕សុខាសែនជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print