យកកាំភ្លើងកែច្នៃ បាញ់កុក រាលកៃបាញ់ចំក្បាលមនុស្សបណ្ដាលឲ្យស្លាប់ នគរបាលចាប់ក្រៀកដាក់ខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច បានឃាត់ខ្លួនអ្នកលែងកាំភ្លើងកែច្នៃ(ខ្យល់) ក្រោយបង្កឲ្យមានមនុស្សស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ។

ករណីនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនជនសង្ស័យបង្កឲ្យមនុស្សស្លាប់ បានអនុវត្តឡើងនៅវេលាម៉ោង១០ និង១១នាទី ព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហម ចាន់ថូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្រែឬស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងក្រោយពេលរូបគេ(ហម ចាន់ថូ)ជាជនសង្ស័យ បានប្រើប្រាស់កាំភ្លើងកែច្នៃ(ខ្យល់)បាញ់ក្បាលជនរងគ្រោះឈ្មោះ វណ្ណ វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំក្បាលផ្នែកខាងឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ ក្រុមគ្រួសារជនរងគ្រោះបានព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យស្រុក.ខេត្ត.រហូតទៅដល់រាជធានីភ្នំពេញ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកបញ្ជូនវិលត្រឡប់មកវិញ ជាអកុសល់បានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវម្ដុំខេត្តកំពង់ឆ្នាំង ។

លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា ជនសង្ស័យ(ហម ចាន់ថូ)បានរៀបរាប់និងសារភាពចំពោះមុខនគរបាល កាលពីល្ងាចថ្ងៃទី៩ ខែឆ្នាំដដែល ខ្លួន និងជនរងគ្រោះ(វណ្ណ វាសនា)រួមទាំងមិត្តភ័ក្រ ២នាក់ផ្សេងទៀត សរុបចំនួន(៤នាក់)នាំគ្នាទៅផឹកសុីនៅចំណុចរោងក្បែរស្រះរបស់ឈ្មោះ ពយ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មកមិត្តភ័ក្រ ២នាក់ខាងលើបានទៅផ្ទះមុនខ្លួន និងជនរងគ្រោះ(វណ្ណ វាសនា)ផឹកសុីបន្ត ខណៈនោះឃើញសត្វកុកហើរ មកចុះនៅក្បែកន្លែងផឹកសុី ខ្លួនជន(សង្ស័យ)ទាញកាំភ្លើងកែច្នៃដែលនៅក្បែរខ្លួន ក្នុងគោលបំណងបាញ់សត្វកុក ប៉ុន្តែបានរាលកៃផ្ទុះចំក្បាលជនរងគ្រោះ ភ្លាមនោះខ្លួនបានហៅគេឯងឲ្យជួយដើម្បីបញ្ជូនទៅសង្រ្គោះ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print