ឌុបក្មួយស្រីចូលផ្ទះសំណាក់ ចាប់រំលោភរហូតសម្រេចរួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរបាយការណ៍កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ បានទទួលបណ្ដឹងរបស់ឈ្មោះ ណ សម ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ(សិស្ស) បច្ចុប្បន្ន រស់នៅជាមួយជីដូន ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ ដែលបង្កឡើងដោយជនល្មោភកាមជាឪពុកមា គាត់។

ក្នុងពាក្យបណ្ដឹងរបស់កុមារីរងគ្រោះ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ជនសង្ស័យឈ្មោះ ញុឹប រ៉ាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកឌុបខ្លួន(ជនរងគ្រោះ)ថា ទៅលេងនៅផ្ទះរបស់ខ្លួន(ជនសង្ស័យ)។ ប៉ុន្តែមិនបានចូលផ្ទះទេ បន្តមកខេត្តពោធិ៍សាត់ កុមារីរងគ្រោះ ក៏សួរបងឯងទៅណា ជនសង្ស័យ(ញុឹប រ៉ាន់)តបថាទៅធ្វើទូរស័ព្ទភ្លែត លុះមកដល់ក្រុង.ខេត្តពោធិ៍សាត់បានចូលផ្ទះសំណាក់មួយកន្លែង និងជួលបន្ទប់ ១តំលៃ ២៥០០០រៀល រួចឲ្យនាងងូតទឹក ។ បន្ទាប់មកចាប់រំលោភរហូតសម្រេច ថែមទាំងគំរាមបើហ៊ានស្រែកឬប្រាប់គេឯងសម្លាប់ចោល ។

ខ្លឹមសារបណ្ដឹងដដែលបន្តទៀតថា លុះព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល ជនសង្ស័យ(ញុឹប រ៉ាន់) បានឌុបជនរងគ្រោះទៅទំលាក់នៅផ្ទះជីដូន ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ រួចជិះម៉ូតូគេចខ្លួនបាត់ ខណៈនោះនាងក៍បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print