សម្តេច ហ៊ុន សែន ចង់ឲ្យអាជីវករ ខេត្តក្រុង គ្រប់គ្រងផ្សារ ដោយខ្លួនឯង

ចែករំលែក៖

ដើម្បីកាត់បន្ថយ នូវទំនាស់បាតុភាព ដែលតែងតែកើតមានឡើង រវាងអាជីវករនិងប្រធានផ្សារ ទាំងរដ្ឋ ទាំងឯកជន ស្ទើរតែទូទាំងប្រទេសនោះ នៅថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យអាជីវករទាំងអស់ ដែលលក់ដូរនៅតាមផ្សារទូទាំងរាជធានី ខេត្ត សាកល្បងគ្រប់គ្រងដោយខ្លួនឯង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោក នៅរសៀលថ្ងៃសៅរ៍ ទី៩ ខែមករានេះថា «សម្តេច ហ៊ុន សែន ស្នើឲ្យខេត្ត រាជធានី សាកល្បងឲ្យប្រជាជនគ្រប់គ្រងផ្សារដោយខ្លួនឯងវិញ»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ បានធ្វើឡើង ខណៈដែលគណបក្សប្រជាជនកម្ពុជា កំពុងធ្វើសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សរយៈពេល២ថ្ងៃ (៩-១០មករា 2016) នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។ សន្និបាតនេះ ត្រូវបានគេដឹងថា មានរបៀបវារសំខាន់ៗមួយចំនួនដូចជា បញ្ហាដីធ្លី បញ្ហាអយុតិ្តធម៌ ដែលបានកើតឡើងក្នុងសង្គម និងបញ្ហាមួយចំនួនទៀត ដើម្បីយកមកពិភាក្សានិងដោះស្រាយចំពោះមុខ ខណៈដែលគណបក្សនេះកំពុងដឹកនាំរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត សន្និបាតក៏ជាការត្រៀមនូវយុទ្ធសាស្រ្ត សម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងមកដល់នៅឆ្នាំ២០១៧៕ 
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print