ភ្នំពេញជាប់ក្នុងបញ្ជីសម្រាប់អ្នកទេសចរអន្តរជាតិមកទស្សនាឆ្នាំ២០១៦៖ កាសែតល្បីអាេមរិក

ចែករំលែក៖

កាសែតល្បីអាមេរិក ឌឹ ញូយ៉កថាម បានដាក់បញ្ចូលទីក្រុងភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីកន្លែងចំនួន៥៦នៅជុំវិញពិភពលោកដែលអ្នកទេសចរគួរមកមកទស្សនានៅឆ្នាំ២០១៦។ កាសែតនេះនិយាយថា សៀមរាបជាកត្តាចម្បងដែលទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ក៏ប៉ុន្តែរាជធានីភ្នំពេញកំពុងផ្លាស់ប្តូរមុខមាត់ថ្មីជាមួយនឹងការអភិវឌ្ឍន៍ផ្អែកលើស្ថាបត្យកម្ម និងការរចនា។

នៅក្នុងនេាះកាសែត ឌឹ ញូយ៉កថាម បានបញ្ជាក់អំពីសារមន្ទីរស្លឹករឹត សំណង់នៅជំុវិញកីឡារដ្ឋានដែលជាស្នាដៃរបស់លោកវណ្ណ ម៉ូលីវណ្ណ។ នៅឆ្នាំនេះផងដែរ សណ្ឋាគារ Rosewood ដែលមាន១៤៨ បន្ទប់នៅជាន់ទី១៤នៃអាគារវឌ្ឍនៈ ដែលឃើញទេសភាពទន្លេមេគង្គ ក៏នឹងចាប់ដំណើរការ។
phnompenh-landscape-45-56

...

ក្នុងចំណោមទីកន្លែងទាំង៥៦នៅក្នុងបញ្ជីនេះ រាជធានីភ្នំពេញស្ថិតក្នុងលំដាប់ទី៤៥ ស្របពេលដែលទីក្រុងមិចសិកជាប់លំដាប់ទី១ បរដូរបស់ប្រទេសបារាំងឈរក្នុងលំដាប់ទី២។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print