ព័ត៍មានលម្អិតបន្ថែមៈតារាចម្រៀង វណ្ណ មករា ក្រឡាប់រថយន្តស្លាប់នៅពេជ្រនិល

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង វណ្ណ មករា បានស្លាប់បាត់បង់ជីវិតក្រោយពីក្រឡាប់រថយន្តពីដងក្នុងថ្ងៃតែមួយ។ ក្រឡាប់រថយន្តដំបូង នៅក្បែរផ្សារព្រៃនប់ គ្រាន់តែរបួសតិចតួចប៉ុណ្ណោះ ប៉ុន្តែក្រោយឡានពេទ្យដឹក មកកាន់ភ្នំពេញ ដល់ចំណុ ពេជ្រនិល ក៏ក្រឡាប់ម្តងទៀតបណ្តាលឲ្យ វណ្ណ មករា ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។
​ទិត្យ វិច្ឆិកា បានបញ្ជាក់ថា កាលពីពាក់កណ្តាលអាទ្រាធថ្ងៃទី០៩ខែមករា លោក វណ្ណមករា និងមិត្តភ័ក្កិចំនួន២រថយន្តបានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុទាំងយប់ដើម្បីដើរលេងលកម្សាន្ត។ លោកបន្តថា លោកជិះរថយន្តផ្សេង ចំណែកលោក វណ្ណមករាជិះរថយន្តម៉ូដែល ព្រូស០៤ ដោយជិះគ្នាចំនួន០៤នាក់ជាមួយមិត្តភ័ក្កិប្រុសនិងមិត្តស្រីម្នាក់ដោយមិត្តភ័ក្កិរបស់លោកគឺជាអ្នកបើក។ លោកបន្តថាក្រោយពីធ្វើដំណើរមកដល់តំបន់ផ្សារព្រៃនប់ ប្រមាណម៉ោងជាង២រំលងអាធ្រាទចូលថ្ងៃទី១០មករា រថយន្តរបស់លោក វណ្ណ មករាជួបគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់ដោយទាំងមិនបានប៉ះជាមួយយានយន្តផ្សេងទេគឺក្រឡាប់ដោយខ្លួនឯងនៅតំបន់ផ្សារព្រៃនប់។ លោកបន្តថាក្រោយពីទទួលដំណឹងតាមទូរស័ព្ទពីមិត្តភ័ក្កិលោកក៏ត្រឡប់មកជួបមិត្តភ័ក្កិនិងលោកវណ្ណមករាវិញ ប៉ុន្តែពេលមកដល់លោក វណ្ណ មករា និងមិត្តស្រីបានឡើងរថយន្តសង្គ្រោះបន្ទាន់ចេញមកភ្នំពេញវិញបាត់ទៅហើយ។ លោកថា ការជួបគ្រោះថ្នាក់នេះមិនបានធ្វើឲ្យលោក វណ្ណមករារបួសធ្ងន់ធ្ងរទេគ្រាន់តែចុកទ្រូងបន្តិចបន្តួចតែប៉ុណ្ណោះដែលនេះបើតាមលោកបានលឺពីប្រជាពលរដ្ឋបានប្រាប់លោក។ លោកបន្តថាក្រោយពីរងចាំការដោះស្រាយជាមួយសមត្ថកិច្ចនៅទីនោះមិនទាន់នឹងចប់សប់គ្រប់ផងស្រាប់តែម៉ោងប្រាណជាង៦ព្រឹកថ្ងៃដដែលលោកទទួលដំណឹងតាមទូរស័ព្ទបន្ទាប់ថា រថយន្តសង្គ្រោះបន្ទាន់ដែលដឹកលោក វណ្ណ មករាមកសង្គ្រោះនៅភ្នំពេញបានក្រឡាប់និងបណ្តាលឲ្យតារាចម្រៀងរូបនេះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

 ​​គួរបញ្ជាក់ដែរថា លោក វណ្ណមករាមានវ័យ៣២ឆ្នាំលោកគឺជាអតីតតារាចម្រៀងប្រចាំផលិកម្ម យូធូ ។ មុនពេលស្លាប់លោកគឺជាតារាចម្រៀងប្រចាំក្លឹបកម្សាន្តរាត្រីមួយចំនួននៅភ្នំពេញ។ បច្ចុប្បន្នលោកមានភរិយា និងកូនប្រុស២នាក់ ហើយសពបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅបរិវេណវត្តទួលទំពូងក្រោមការចូលរួមរំលែកទុក្ខពីមិត្តរួមអាជីពមួយចំនួនផងដែរ៕ វឌ្ឍនា 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print