សមត្ថកិច្ចខេត្តកំពង់ធំ ក្របួចបានរថយន្តហ្វ៊តដឹកអ្នកដំណើរបង្កប់ឈើប្រណិតជាង៦០សន្លឹក

ចែករំលែក៖

កំពង់ធំៈ លោកអ៊ិតសុធាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាអោយកំលាំងសមត្ថកិច្ចចុះបង្ក្រាបរថយន្តហ្វ៊តដឹកអ្នកដំណើរបង្កប់ឈើប្រណិតប្រភេទធ្នង់ដែលធ្វើសកម្មភាពដឹកចេញពីខេត្តព្រះវិហារឆ្ពោះទៅភ្នំពេញកាលពីល្ងាចថ្ងៃទី៩ខែមករាឆ្នាំ២០១៦នៅភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ 
 តាមប្រភពព័ត័មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាៈ មុននឹងចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនេះសមត្ថកិច្ចបានទទួលព័ត៍មានពីភ្ងាក់ងារសម្ងាត់ថាមានរថយន្តសង្ស័យម៉ាកហ្វ៊ត ដឹកអ្នកដំណើរចេញខេត្តព្រះវិហារបំរ៉ុងឆ្ពោះទៅភ្នំពេញតែមកដល់ចំនុចភូមិឃុំខាងលើ ត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់ជាប់និងបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីវាស់វែងរាប់ឈើនិងចាត់ការ ទៅតាមផ្លូវច្បាប់ ។

យោងតាមប្រភពពីអ្នកបើកបររថយន្តដឹកឈើបានឲ្យដឹងថាខ្លួនគេបានស៊ីុស្នួលដឹកឲ្យគេបានមួយជើងតែ១៥ម៉ឺនរៀល ហើយម្ចាស់ឈើនោះបានបង់លុយឲ្យទៅសមត្ថកិច្ចអស់ហើយ។

 លោក អ៊ិតសុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា លោកចុះបង្ក្រាបរថយន្តដឹកឈើបានចំនួនបីគ្រឿងក្នុងថ្ងៃតែមួយពីព្រោះមានអ្នកក្លែងយកឈ្មោះលោកទៅប្រើដើម្បីយកលុយពីអ្នករកស៊ីុដឹកឈើ ដូច្នេះលោកនិងសហការជាមួយមន្ត្រីរដ្ឋព្រៃឈើ ចាត់វិធានទៅតាមច្បាប់ហើយប្រភពពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្ទោងបានបន្តឲ្យដឹងថាឈើប្រណិតនៅក្នុងរថយន្តហ្វ៊តនោះ មានចំនួន៦៥សន្លឹក ជាប្រភេទឈើធ្នង់ កំពុងតែចាត់ការតាមច្បាប់៕ប៊ុន​រិទ្ធី 

...

    
   
​​​​​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print