លោក ទិត្យ វិច្ឆិកា បានប្រាប់តាមខ្សែទូរស័ព្ទ នៅព្រឹកនេះឲ្យដឹងថា « វណ្ណ មករា ពេលក្រឡាប់ឡានដំបូង នៅក្បែរផ្សារព្រៃនប់ តែមិនបានស្លាប់នោះទេ ដោយគ្រាន់តែចុកទ្រូងបន្តិចតែប៉ុណ្ណោះ ប៉ុន្តែក្រោយឡានពេទ្យដឹកមកកាន់ភ្នំពេញ ដល់ចំណុច ពេជ្រនិល ឡានពេទ្យ ក៏ក្រឡាប់ម្តងទៀត បណ្តាលឲ្យ វណ្ណមករា ស្លាប់តែម្តង» ។
ម្ចាស់បទចម្រៀង «អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានបន្តថា «ឡានដែល វណ្ណមករា ជិះគឺម៉ូដែល ព្រូស០៤ ដោយជិះគ្នាចំនួន០៤នាក់ តែសំណាងអាក្រក់តែ វណ្ណ មករា ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ហើយ០៣នាក់ផ្សេងទៀត មិនអីនោះទេ»។ លោកបានបន្តថា «ឡានពេទ្យដែលដឹក វណ្ណមករា មកភ្នំពេញនោះ ក្រឡាប់នៅម៉ោងប្រហែល ០៦និង០៥នាទី» ៕







