ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមធ្វេីការបដិសេធទាំងស្រុងចំពោះផេកមួយចំនួនដែលចុះផ្សាយព័ត៌មានមិនពិតដែលបង្កឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំមកលេីសមត្ថកិច្ច ។
ជាក់ស្តែងជាការវាយបំផ្លាញ របស់ក្រុមក្មេងៗដែលមកចូលលេងហ្គេម ហេីយបង្កឲ្យទំនាស់គ្នារហូតឈានដល់ការវាយកំទេចទូហ្គេម នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះបិទទីតាំងជាស្ថាពរ និងរឹបអូសទូហ្គេមចំនួន៤ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។
សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាក្រុមជនបង្ករួចហេីយ ដេីម្បីតាមចាប់ខ្លួនយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់៕
...
ដោយ៖ ស រស្មី