កងទ័ពបារាំង ១០ម៉ឺននាក់ទទួលបទបញ្ជារចេញធ្វើសង្គ្រាម រយៈពេល ១៥ថ្ងៃ ប្រឆាំង កូវីដ-១៩

ចែករំលែក៖

ប្រទេសបារាំង៖ បារាំងមានករណីឆ្លងវីរុសកូវីដ-១៩កើនឡើង ៦៦៣៣នាក់ និងស្លាប់កើនឡើង១៤៨នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានតែ១២ នាក់តែប៉ុណ្ណោះ  បើទោះបីបារាំងជាប្រទេស មានក្រុមគ្រូពេទ្យ ពូកែ មានថ្នាំព្យាបាលទំនើបៗក្តី។ ជាមួយគ្នានេះសញ្ញានៃការឆ្លងរាលដាលកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។
កត្តាទាំងនោះហើយបានជា ប្រធានាធិបតីបារាំង លោក Emmamuel Macron បានប្រកាស ធ្វើសង្គ្រាម រយៈពេល១៥ថ្ងៃ នៅក្នុង ប្រទេសនេះ ហើយកងកម្លាំង ប្រដាប់អាវុធ ប៉ូលិស និងទាហាន រហូតដល់ ១០០ ០០០នាក់ ចេញប្រតិបត្តិការបំពេញភារកិច្ចមួយនេះ ។ ប្រតិបត្តិការ ចាប់ពីពាក់កណ្តាល យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ទំនាក់ទំនង នៅក្នុងសង្គម នាពេលបច្ចុប្បន្ននេះ ត្រូវបានរឹតបន្តឹង ឬអាចកាត់ផ្តាច់ ជាបណ្តោះអាសន្នសិន ។

សារព័ត៌មាន France 24 បានផ្សាយ ថា កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ប្រធានាធិបតី បានប្រកាស រឹតបន្តឹងយ៉ាង ខ្លាំងក្លាលើ ការធ្វើចលនា របស់ប្រជាជន ខណៈប្រទេសនេះ បាននឹងកំពុងជួបនូវវិបត្តិ កូរ៉ូណា វីរុស ឆ្លងរាតត្បាតធ្ងន់ធ្ងរ ហើយថាកងកម្លាំង ប្រដាប់អាវុធទាំងអស់ រួមមាន ប៉ូលិស និងកងទ័ព នឹង ត្រូវចេញប្រតិបត្ដិការ ដើម្បីជួយ ដល់អ្នកជំងឺ នាំទៅកាន់ មន្ទីរពេទ្យ ។ ជាមួយគ្នានេះ ក៏បានបាញ់ថ្នាំ សម្អាតនៅគ្រប់ទីតាំងដែលមានការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
ប្រធានាធិបតី បារាំង បានបញ្ជាក់ថា ពលរដ្ឋ គួរតែ ស្ថិតនៅក្នុងផ្ទះ ។ លើកលែង តែតម្រូវការ ចេញទៅក្រៅ ទៅទិញគ្រឿងទេស, ការធ្វើដំណើរ ទៅបំពេញការងារ, លំហាត់ប្រាណ ឬស្វែងរកការព្យារបាលជំងឺ តែប៉ុណ្ណោះ ។
ចំណែករដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក Christophe Castaner បានថ្លែងថា កងកម្លាំង ១០០ ០០០ នាក់ នឹងដាក់ពង្រាយ អនុវត្តបទបញ្ជានេះ ហើយសង្គ្រាម ប្រឆាំង នឹងជំងឺ កូរ៉ូណាវីរុស ឬ កូវីដ-១៩នេះត្រូវតែ ឈ្នះ ។ រដ្ឋាភិបាល បារាំង បានប្រកាស កញ្ចប់ថវិកា ៣០០ពាន់លានអឺរ៉ូ ជួយជំរុញដល់សេដ្ឋកិច្ច របស់បារាំងផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print