សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនប្រជាជនវៀតណាម១២នាក់ចូលមកលក់ឆ្នោតខុសច្បាប់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចាប់ឃាត់ខ្លួនជនជាតិវៀតណាមស្រីប្រុស១២នាក់យកមកអប់រំមូលហេតុជនជាតិវៀតណាមទាំងនោះបានចូលមកលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងដោយខុសច្បាប់កាលពីរវេលាម៉ោង៧•០០ព្រឹកដល់ម៉ោង១១ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ រហូតដល់ម៉ោង៤និង៣០នាទីល្ងាចទើបដោះលែងនិងប្រគល់ឆ្នោតឲ្យពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ។

បើតាមមន្រ្តីនគរបាលម្នាក់បានបង្ហើបឲ្យដឹងថានេះជាលើកទី២ហើយដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិវៀតណាមដែលចូលមកលក់ឆ្នោតវៀតណាមក្នុងរដ្ឋបាលក្រុងស្វាយរៀង។លើកទី១នៅថ្ងៃទី១៩ខែកញ្ញា២០១៥ ។

លោកស្នងការរងនៃទទួលបន្ទុកអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន២២នាក់ស្រី៩នាក់ដែលចូលមកលក់ឆ្នោតវៀតណាមនៅក្នងរដ្ឋបាលខេត្តស្វាយរៀងចាប់ឃាត់ខ្លួនមកធ្វើកិច្ចសន្យានិងអប់រំរួចបញ្ជូនទៅប្រទេសវៀតណាមវិញ ។ ក្រោយមកមិនបានប៉ុន្មានថ្ងៃផងជនជាតិវៀតណាមដែលចូលមកលក់ឆ្នោតទាំងនោះបានលួចចូលមកលក់ឆ្នោតលួចលាក់ ក៏ប៉ុន្តែនៅដើមខែមករា២០១៦នេះជនជាតិវៀតណាមរាប់រយនាក់បានចូលមកលក់ឆ្នោតទូទាំងរដ្ឋបាលខេត្តជាពិសេសក្នុងក្រុងស្វាយរៀង ក្រុងបាវិតគឺដើរលក់ឆ្នោតវៀតណាមចំហរគ្មានខ្លាចរអាសមត្ថកិច្ចឡើយហើយនៅក្នុងក្រុងស្វាយរៀងមានជនជាតិវៀតណាមចូលមកលក់ឆ្នោតប្រមាណជាម្ភៃទៅ៣០នាក់ដោយខុសច្បាប់ទើបលោកអធិការនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀងបញ្ជារឲ្យកម្លាំងនគបាលក្រុងសហការជាមួយនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ក្នុងក្រុងស្វាយរៀងស្ទាក់ចាប់ជនជាតិវៀតណាមដែលចូលមកលក់ឆ្នោតខុសច្បាប់មកអប់រំនិងធ្វើកិច្ចសន្យាឈប់ឲ្យយកឆ្នោតវៀតណាមមកលក់បន្តទៀត។

ប្រជាពលរដ្ឋក្រុងស្វាយរៀងបានអបអរសារទរនូវចំណាត់ការណ៍របស់លោកអធិការនគរបាលក្រុងស្វាយរៀងក្នុងការបង្រ្កាបល្បែងឆ្នោតនេះនិងសំណូមពរឲ្យបន្តបង្រ្កាបល្បែងកន្ទុយលេខនិងល្បែងឆ្នោតនេះឲ្យមានប្រសិទ្ធិភាព៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print