ខឹងគេរាំប៉ះចង្កេះប្រពន្ធរត់ទៅផ្ទះយកកាំភ្លេីងបាញ់រះជិត១០គ្រាប់ របួសធ្ងន់សន្តិសុខHOLIDAY២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដឹកប្រពន្ធចូលក្លឹបកំសាន្ដហេីយបានខឹងនិងគេរាំប៉ះចង្កេះប្រពន្ធរបស់ខ្លួនក៏ខឹងជិះម៉ូតូទៅផ្ទះយកកាំភ្លេីងវែង០១ដើមម៉ាក AR15 មកបាញ់រះជិត១០គ្រាប់នៅមុខក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេន(HOLIDAY)ទាំងកំរោល បណ្ដាលឲ្យបុរសជាសន្តិសុខ២នាក់របួសធ្ងន់ហេីយត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត ចំណែកឯជនដៃដល់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗ ផងដែរ ។

ករណីបាញ់មនុស្សឲ្យរបួស២នាក់ខាងលេីនេះ បនកេីតឡេីងកាលពីវេលាម៉ោង០៣និង២០នាទី ថ្ងៃទី១១ខែមករាឆ្នាំ២០១៦ នៅចំនុចក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេន(HOLIDAY)ផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ករណីបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលប្រេីប្រាស់អាវុធវែង បាញ់រះចូលក្លឹបHOLIDAYនោះនិងបណ្តាលអោយសន្តិសុខ២នាក់រងរបួសនោះ គឺជនដៃដល់ឈ្មោះ ចៅ រង្សី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ហេីយ វត្ថុតាងចាប់យកមាន៖ អាវុធវែង០១ដើមម៉ាក AR15 លេខ5677 គ្រាប់ក្នុងបង់០៦គ្រាប់ និងសំបកគ្រាប់បាញ់ហើយចំនួន០៦គ្រាប់; ម៉ូតូ០១គ្រឿងម៉ាកPCXពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1FB:9233 ដោយជនដៃដល់បាញ់អស់ជាង១០គ្រាប់ ។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់០២នាក់ (កំពុងសង្រ្គោះបន្ទាន់នៅកាល់ម៉ែតដោយជនរងគ្រោះទី១ឈ្មោះកង ចិត្រា ៤៦ឆ្នាំ ជាប្រធានសន្តិសុខHOLIDAY ត្រូវ០១គ្រាប់ចំពោះនិងជនរងគ្រោះទី២ឈ្មោះ ដុំ ធី ៤២ឆ្នាំជាសន្តិសុខHOLIDAYត្រូវចំដៃខាងស្តាំ ។

មន្រ្តីកងរាជអាវុធហត្ថដដែរ បានបន្តទៀតថា នៅមុនពេលកេីតហេតុគឺជនដៃដល់ បានជិះម៉ូតូមួយគ្រឿងដោយដឹកប្រពន្ធមកចូលក្លឹបកំសាន្តខាងលេីនេះ ខណះដែលកំពុងរាំក្នុងក្លឹបជាមួយប្រពន្ធនោះ ក៏មានអ្នកដែលចូលទៅលេងកំសាន្ដផ្សេងទៀតបានរាំប៉ះចង្កះប្រពន្ធរបស់ជនដៃដល់ក៏បានឈ្លោះគ្នាក្នុងក្លឹបហើយសន្តិសុខក៏បានដេញចេញមកក្រៅ ហើយប្រពន្ធក៏បានទៅជាមួយបងថ្លៃ ហើយជនសង្ស័យបានជិះម៉ូតូទៅយកកាំភ្លើងនៅផ្ទះ ជិះមកឈប់មុខក្លឹបហើយបានដកកាំភ្លើងចេញពីម៉ូតូ ស្រែករកឈ្មោះ៧៩ជាប្រធានសន្តិសុខ អោយហៅក្រុមដែលប៉ះចង្កេះប្រពន្ធរបស់គេអោយចេញមកក្រៅដោះស្រាយគ្នា ប៉ុន្តែសន្តិសុខបានសំរួលមិនអោយចូលហើយអោយត្រឡប់ទៅវិញ ប៉ុន្តែជនសង្ស័យមិនព្រមក៏បានដកកាំភ្លើងបាញ់ទាំងកំរោល បណ្ដាលឲ្យបុរសជាសន្តិសុខ២នាក់របួសធ្ងន់ហេីយត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត ចំណែកឯជនដៃដល់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗនិងដកហូតបានវត្ថុតាំងជាក់ស្តែងផងដែរ រួចបញ្ចូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដេីម្បីធ្វេីការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានញ្ជូនបន្តទៅទីញ្ជាការអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ។ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាកាំភ្លើងនោះរូបគេបានទិញពីទាហានម្នាក់នៅខេត្តប៉ៃលិន(ព្រំដែន) ៕

...

ដោយ៖ ស ដារ៉ា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print