បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅ កន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តតួរីសដឹកអ្មកដំណើរបើកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-9688 បើកបរដោយ ឈ្មោះ អឿន ស៊ីនឿន ភេទ ប្រុស អាយុ៣៣ ឆ្នាំ មានទីលំ នៅ ភូមិចន្លក់ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តបង្កម៉ាក សាំយ៉ុង ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពណ៍ខៀវ ពាក់ស្លាក លេខភ្នំពេញ 2R-1939 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយដែលចុះទៅពិនិត្យកន្លែងកើតហេតុទាំយប់បានអោយដឹងថា តាមការវាស់ វែង នៅកន្លែងកើតហេតុ បង្ហាញថា មុនពេលគ្រោះ ថ្នាក់រថយន្តបង្កបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ចំណែកជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងទិសដៅពីអ្នកលឿងទៅភ្នំពេល ។ មកដល់ចំនុច កើតហេតុសង្ស័យជារថយន្តបង្កបើកប្រជែងរថយន្តមួយគ្រឿងទៀតនៅពីមុខ ពេលនោះក៍ ជ្រុលទៅបុកអ្នកជិះម៉ូតូចំពីមុខពេញទំហឹងតែម្តងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុទាំងពាក់មួកសុវត្ថិភាព ដោយឡែកម៉ូតូខ្ទេចផ្នែកខាងមុខ ហើយរថយន្តក៍ខ្ទេចផ្នែក ខាងមុខផងដែរ ។

លោកនាយផ្នែកបានបន្តថា មើលពីទំហ៊ំនៃការបុកគ្នានេះគឺខ្លាំងណាស់ បុករហូតដល់រុញម៉ូតូត្រឡប់ទៅក្រោយវិញជាង២០ម៉ែត្រ ហើយជនរងគ្រោះ បោកក្បាលផ្ទប់និងកញ្ចក់រថយន្តឡើងខ្ទេចទើបធ្លាក់មកលើទ្រូងផ្លូវបាក់កស្លាប់តែម្តង បើតាមសម្តីរបស់ក្រុមគ្រួសារប្រាប់ថា ជនរងគ្រោះត្រឡប់មកពីស៊ីការមិត្តភក្តិហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញក៍ជួបគ្រោះថ្នាក់តែម្តង។ តាមការវាស់វែង រថយន្ត ទួរីសដឹកអ្នកដំណើរគឺជាអ្នកបង្កបទល្មើសចរាចរ បើកបរក្នុង ល្បឿនលឿនប្រជែងក្នុងស្ថានភាពផ្លូវកោងនិងមានឧបសគ្គ គួបផ្សំនិងការបើកបរមិនប្រយ័ត្ន មិនគោរពសិទ្ធជាអាទិភាព ទើបបង្កគ្រោះថ្នាក់ចរាចរដល់អ្នកដទៃ ចំណែកអ្នកបើកបរ រថយន្ត គេចខ្លួនបាត់ ។

បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូ របស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់ ហើយសាកសពត្រូវសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG_5599

...

ដោយ៖ សណ្តោស 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print