ឈប់បើកទ្វារមិនប្រយ័ត្នមើលកង់រថយន្តបែកត្រូវបុរសម្នាក់ជិះម៉ូតូមកបុកបណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណះកំពុងជិះម៉ូតូឡើងស្ពានក៏បាន​បុក​ទ្វារ​រថយន្ត CRV ដែលម្ចាស់ឈប់បើកទ្វារដើម្បីមើលរថយន្តបែកកង់ កាលពីវេលាម៉ោង ១១នឹង១០ នាទីយប់​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចកណ្តាលស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារ អំពៅទី១ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ហាក់ ស៊ីឌឿន អាយុ២៨ឆ្នាំ មានស្រុកកំណើតឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊ីអវី ពណ៍ទឹកប្រាក ពាក់ស្លាកលេខ 2I-6900 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ពីលិចទៅកើតឡើងលើស្ពានអាកាស ព្រះមុន្នីវង្សថ្មី ពេលមកដល់ចំណុចពាក់កណ្តាលស្ពានរថយន្តបានផ្ទុះបែកកង់ ហើយអ្នកបើករថយន្ត​បាន​អែបចូលគៀរ និងបានបើកទ្វារដើម្បីចុះមើលកង់ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូស្មាស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-8235 ជិះមកពីក្រោយឡើងស្ពានដែរនោះ ក៏បានបុកទ្វារ​រថយន្ត​ពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលហូរឈាមតាមភ្នែក និងច្រមុះ ស្លាប់ភ្លាមៗយ៉ាង​អាណោច​​អាធម៌នៅនឹងកន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ឱ្យមកទទួលយកទៅធ្វើនបុណ្យឯស្រុកកំណើតតាមប្រពៃណី ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print