គយចល័តសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងចុះឆែកឆេរទីតាំងចំនួន៤កន្លែងចាប់បានម៉ូតូអត់ពន្ធចំនួន៣២គ្រឿងនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទីតាំងលក់ម៉ូតូអត់ពន្ធចំនួន៤កន្លែងនៅស្រុកចន្ទ្រាត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដឹកនាំ សមត្ថកិច្ចគយខេត្តនិងគយចល័យផ្លូវជាតិលេខ១សមត្ថកិច្ចមូលដ្ឋានបានធ្វើការចុះឆែកឆេរ បានម៉ូតូអត់ពន្ធសរុបចំនួន៣២គ្រឿងរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៦ស្ថិតនៅភូមិ ចេក និងភូមិកេាះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានអោយដឹងថាការចុះបង្ក្រាបនិងឆែកឆេររកម៉ូតូអត់ពន្ធនេះគឺដឹកនាំដោយលោក គង់ ច័ន្ទខេមរិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសប្រចាំផ្លូវជាតិលេខ០១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានចុះឆែកឆេរ លំនៅដ្ឋានចំនួន៤ កន្លែង ដែលស្ថិតនៅភូមិ ចេក និងភូមិកេាះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលសង្ស័យថាមានស្តុក ចែកចាយម៉ូតូនាំចូលគ្មានពន្ធនាំចូលមកពីប្រទេសវៀតណាម។

ប្រភពបន្តថាហើយជាលទ្ធផលដែលសមត្ថកិច្ចយើងបានរកឃើញម៉ូតូគ្មានពន្ធចំនួន៣២គ្រឿងដែលស្តុកទុកចំនួន២កន្លែងប៉ុណ្ណោះ ចំពោះម៉ូតូទាំង៣២គ្រឿងដែលសមត្ថកិច្ចចាប់បាននោះត្រូវបានយកមករក្សាទុកនៅសាខាគយនិង រដ្ឋាករខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងបន្តទៅអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាផងដែរ ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print