បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX350 រេចង្កូតទៅបុកចំពីមុខ​ក្បាលនាគពុះចែកទ្រូង​ផ្លូវថ្មពេញទំហឹង ​បណ្ដាល​អោយបាក់​អស់១កង់ ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកឡិចស៊ីុស RX350​​ ​បានរេចង្កូតជ្រុលទៅបុកចំពីមុខ​ក្បាលនាគពុះចែកទ្រូង​ផ្លូវថ្មពេញទំហឹង ​បណ្ដាល​អោយបាក់​អស់១កង់ ។

image1

កាល​ពី​វេ​លាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៦​ នៅត្រង់ចំណុចផ្លូវលេខ២១៥និងផ្លូវលេខ១៣៨​ ស្ថិតក្នុងសង្កាត់វា​លវ​ង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាកឡិចស៊ីុស RX350 ពណ៌ស ពាក់​ស្លា​ក​លេខ​ ភ្នំពេញ​ 2AW-6667 ​បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ២១៥ ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យស្រវឹងស្រាហើយ​អ្នកបើកបរង​ងុយ​ដេ​ក​ងោ​កមួយផាំង បានរេចង្កូតជ្រុលទៅបុកចំពីមុខក្បាលនាគពុះចែកទ្រូងផ្លូវថ្មពេញទំហឹងបណ្តាលឲ្យបាក់ក្បាលនាគអស់១កង់ ចំណែករថយន្តស្រុ​ញ​មួយកំណាត់ខាងមុខទៅមុខលែងរួច តែមិនមានអ្នករងរបួស​នោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តឲ្យសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print