អ្នកខេត្តព្រះវិហារត្រេចអរបានភ្ជាប់អគ្គិសនីដែលមានប្រភពពីប្រទេសឡាវ 

ចែករំលែក៖

ខេត្តព្រះវិហារៈ ប្រជាពលរដ្ឋក្នុងទីរួមខេត្តព្រះវិហារមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ពេលនេះ តំបន់ទីរួមខេត្តព្រះវិហារ បានភ្ជាប់អគ្គិសនីពីខ្សែបណ្តាញដែលមានប្រភពមកពីប្រទេសឡាវរួចហើយ។ ប៉ុន្តែ ពេលនេះ ការផ្គត់ផ្គង់អគ្គិសនីពីប្រភពថ្មីនេះ មិនទាន់បានរួចរាល់ទាំងស្រុងទេ។មន្ត្រីសាលាខេត្តបានអោយដឹងថាៈ អ្វីដែលការតម្លើងមិនរួចរាល់បានតម្រូវអ្នកប្រើប្រាស់ដោយសារមូលហេតុខាងក្រោម ៖ 
១-យើងត្រូវកែសម្រួលប្រព័ន្ធផ្គត់ផ្គង់នៅតំបន់នោះថ្មីទាំងស្រុង គឺកែពីប្រព័ន្ធ ២២ គីឡូវ៉ុល ទៅ ៣៥ គីឡូវ៉ុល, ២-ពេលកែរួចនៅតំបន់ណា យើងភ្ជាប់ប្រភពថ្មីនៅតំបន់នោះភ្លាម និង ៣-តាមព័ត៌មានចុងក្រោយ យើងបានភ្ជាប់ត្រង់ស្វូចំនួន ៥គ្រឿង ទៅប្រព័ន្ធថ្មី រួចរាល់ហើយ នៅសល់ត្រង់ស្វូចំនួន ៥គ្រឿងទៀតកំពុងរៀបចំ និងត្រៀមភ្ជាប់ជាបន្តបន្ទាប់ ។ 

ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតំបន់នោះមេត្តាជ្រាប និង យោគយល់ចំពោះការរអាក់រអួលណាមួយដែលកើតឡើងក្នុងដំណាក់កាលកំពុងភ្ជាប់ និងសាកល្បងនេះ ។

គួររំលឹកថា ក្តីសង្ឃឹមរបស់ពលរដ្ឋពិតជាទទួលបានបន្តបន្ទាប់ក្រោមការយកចិត្តពីប្រមុខរាជរដ្ឋាភិបាល ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាៈ ចាប់ពីខែមេសា ឆ្នាំ២០១៧ទៅ ប្រជាពលរដ្ឋដែលប្រើភ្លើងអស់ក្រោម៥០គីឡូវ៉ាត់ក្នុង១ខែ នឹងបញ្ចុះតម្លៃត្រឹមតែ៦១០រៀលក្នុង១គីឡូវ៉ាត់។ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print