Update ៖ ស្លាប់និងឆ្លងបន្តកើនឡើងខ្ពស់នៅអុីតាលី និងបារាំងករណីកូវីដ១៩

ចែករំលែក៖

ប្រទេសអុីតាលី៖ ក្នុងរយៈពេល​២៤ម៉ោង​ អ៊ីតាលីមានអ្នកស្លាប់ដោយកូវីដ-១៩ មានរហូតដល់ទៅ​៧៩៣ ជាចំនួនយ៉ាងច្រើនបំផុត មិនធា្លប់មាន ។ ចំនែកអ្នកស្លាប់សរុបកើនដល់ទៅ​៤៨២៥នាក់ក្នុងរយៈពេលមួយថ្ងៃ។ នេះជាសោកនាដកម្មរបស់អ៊ីតាលី មិនដែលកើតមានពីមុនមកឡើយ។ ចំណែកអ្នកឆ្លងវិញ មានដល់ទៅ​៦៥៥៧នាក់ ក្នុងមួយថ្ងៃធ្វើឲ្យអ្នកឆ្លងសរុបកើនឡើង​ជាង​ជិត​៥៤ពាន់នាក់ហើយ​។
ដោយឡែកនៅក្នុងប្រទេសបារាំងវិញ សារព័ត៌មាន​បារាំង france24 បានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិត​ដោយសារ​ កូរ៉ូណាវីរុស ឬកូវីដ ១៩ មានចំនួន​១១២នាក់ ក្នុងមួយថ្ងៃ ធ្វើឲ្យប្រទេសនេះ​កើនឡើង​ករណីស្លាប់ដោយជំងឺនេះ​​ ចំនួន​៥៦២នាក់ ។
សេចក្តីថ្លែងការ​របស់​ក្រសួងសុខាភិបាល​ប្រទេសបារាំង​បានបញ្ជាក់ទៀតថា ចំណែកអ្នកឆ្លងវិញ បានកើនឡើង ១៤ ៤៥៩នាក់ ។
ប្រភពបន្តថា អ្នកផ្ទុកជំងឺចំនួន១ ៥២៥ មានសភាពធ្ងន់ធ្ងរ ក្នុងចំណោមអ្នកផ្ទុកវីរុស​សរុប ៦ ១៧២នាក់ ដែលបាននិងកំពុងស្ថិតនៅ​មន្ទីរពេទ្យ ។ ពាក់កណ្តាល​អ្នកជំងឺ​ ក្នុងករណីធ្ងន់ធ្ងរ មានអាយុក្រោម​៦០ឆ្នាំ ។
គួរបញ្ជាក់ថា ការកើនឡើង​អ្នកជំងឺ​បាត់បង់ជីវិត និងឆ្លងនេះ ខណៈដែលរដ្ឋាភិបាលបារាំង​បាន​ប្រកាស​បិទ​ប្រទេសជាស្ថាពរចូលដល់ថ្ងៃទី៥ហើយ ៗ​ប៉ូលិស ទាហាន​ប្រមាណ ១០០ ០០០ នាក់​ប្រតិបត្តិការ​បំពេញ​ភារកិច្ច​មួយនេះ ហាមឃាត់​ការធ្វើដំណើរ ឬចរាចរណ៍​​ទាំងអស់ ហើយដែលជាវិធានការថ្មីនោះ ។ ប្រជាជនមិនអនុញ្ញាត​ឲ្យចាកចេញពីលំនៅឋាន​ឡើយ លើកលែង​ករណីពិសេស ដូចជាត្រូវទៅធ្វើការ​, ទិញឥវ៉ាន់ចាំបាច់ និង​ចេញ​ទៅព្យាបាលជំងឺ ។ បច្ចុប្បន្ននៅលើពិភពលោកមានអ្នកឆ្លងកើនឡើងសរុប ២៩៧ ០៩០នាក់ បាត់បង់ជីវិត កើន១២ ៧៥៥នាក់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print