អតីតប្រធានក្លិប Real Madridបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា

ចែករំលែក៖

អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz បានបាត់បង់ជីវិតក្រោយពេលរកឃើញថា លោកមានផ្ទុកជំងឺកូរ៉ូណា។ ស្ថិតក្នុងវ័យ៧៦ឆ្នាំលោក Sanz ដែលត្រូវបានស្គាល់ថា ជាមនុស្សដ៏សំខាន់ម្នាក់របស់ក្លិប Real Madrid ដោយលោកធ្លាប់ជា ប្រធានក្លិបនេះ ជិតមួយទសវត្ស។
កូនប្រុសរបស់លោក Sanz បានប្រកាសដំណឹងដ៏អាក្រក់នេះ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ ក្រោយពេលដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យជិតមួយសប្តាហ៍ប៉ុណ្ណោះ ដោយសាររកឃើញមានផ្ទុកកូរ៉ូណា ហើយគ្រួសាររបស់លោកជាច្រើននាក់ ក៏ត្រូវបានគេរកឃើញ មានផ្ទុកមេរោគ នេះដូចគ្នាដែរ។
សូមបញ្ជាក់ថា លោក Sanz ធ្លាប់បានគ្រប់គ្រងក្លិបស្តេចស Real Madrid ចន្លោះពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៥ និងក៏ធ្លាប់ជាម្ចាស់ក្លិប Malaga មួយរយៈផង មុនពេលដែលបានលក់ក្លិបនេះ ទៅឲ្យអ្នកវិនិយោគិនជនជាតិការតា។ លោក Lorenzo Sanz បានស្លាប់ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសដោយមានឆ្លង ជំងឺរាតត្បាតនេះផង និងជំងឺរ៉ាំរៃជាប់ខ្លួនផង ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print