វីរុសកូរ៉ូណាផ្ទុះខ្លាំងនៅអេស្ប៉ាញ កីឡាករក្លិប Barcelona យល់​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន​

ចែករំលែក៖

ប្រធាន​ក្លិប Barcelona លោក Josep Bartomeu បាន​លើក​ការ​ប្រជុំ​បន្ទាន់​មួយ កាល​ពី​ពេល​ថ្មីៗនិយាយ​ពី ដំណោះស្រាយនានាជុំវិញ​រឿង​រ៉ាវវីរុស​ ក្នុងនោះ​ក៏​បាន​លើក​ឡើង​ពី​ប្រាក់​ឈ្នួល​ពលកម្ម​របស់​បុគ្គលិក​ក្លឹប។ រវាង​ថ្នាក់​ដឹក​នាំ​ និង​កីឡាករ​ឈុត​ធំ​ ទាំង​អស់ក៏​បាន​យល់​ព្រម​ទៅ​លើ​សំណើរកាត់​ប្រាក់​ខែ​របស់​ខ្លួន​ផងដែរ អំឡុង​​ផ្ទុះ​វីរុសកូរ៉ូណា​​​​ខ្លាំង​ឡើង​​​នៅ​អេស្ប៉ាញ​។
កីឡាករ​ទាំង​អស់​​នៅក្លិប Barcelona បានសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់​ខ្លួន​ ឬ​អនុវត្ត​តាម​ការ​ស្នើរ​របស់​ប្រធាន​ក្លិប​នីមួយៗដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបតិ្ត​មួយ​នេះ​។ យ៉ាងណា ចំនួន​ជាក់​លាក់​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ។
​ចំណែកក្លិប​បាល់ទាត់​​ខ្លះ​ នៅ​តែ​បន្ត​បើក​ប្រាក់​ថ្លៃ​ពលកម្ម​បុគ្គលិក ​និង​កីឡាករ​ទាំង​អស់​ដូច​មុន​ដដែល ទោះ​ជា​សកម្មភាព​​​បាល់​ទាត់​ ​បាន​ផ្អាក។ លើស​នេះ​ទៀត​ ក្លិប​ទាំង​អស់​ ក៏កំពុង​តែ​មាន​បញ្ហា​ចំណូល​​ផង​ដែរ។
​ក្លិប Barcelona ត្រូវ​ប្រធាន​ក្លិប​ បញ្ជាក់​ថា កញ្ចប់​ទឹកប្រាក់ ១ ប៊ីលាន​ដុល្លារ​សម្រាប់​ជា​គម្រោង​ត្រៀម​ទប់​ទល់​នឹង​វិបតិ្ត​ប្រឆាំងនឹងវីរុសកូរ៉ូណា ដែលថវិកាមួយចំនួនក៏បានមកពីកីឡាករជាអ្នក បរិច្ចាគផងដែរ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print