ចាប់មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់នៅក្បាលកោះ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចែកចាយថ្នាំញៀន ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះចាប់ខ្លួនដកហូតបានថ្នាំញៀន២កញ្ចប់តូចដែលជនសង្ស័យទម្លាក់ចោលនៅក្រោមជើងក្នុងបំណងបំបិតវត្ថុតាង។

ករណីចាប់មុខសញ្ញាចែកចាយ ថ្នាំញៀននេះបានធ្វើឡើងកាលពី១១ និង៣០នាទីថ្ងៃត្រង់ទី១០ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនសង្ស័យមានឈ្មោះ សុខ ចាន់មី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកន្លែងចាប់ខ្លួន។

លោក មាស ហ៊ែល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះបានអោយដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍កម្លាំងនគរបាលប៉ុស្តិ៍បានតាមដានសកម្មភាពរបស់ជនសង្ស័យ ។ ក្រោយមកសមត្ថកិច្ចកំណត់ បានច្បាស់ទើបប្រើប្រាស់ជំនាញចុះទៅចាប់ខ្លួននៅក្រោមផ្ទះ ។ ពេលកម្លាំងចូលទៅបង្ក្រាប ជនសង្ស័យបានទម្លាក់ថ្នាំញៀនចោលនៅក្រោមជើង ក្នុងបំណងបំបាត់វត្ថុតាង ដោយមានការសង្ស័យសមត្ថកិច្ចក៍បានអោនរើសយកមកពិនិត្យទើបដឹងថា ជាប្រភេទថ្នាំញៀន ក៍ឈានដល់ការចាប់ ខ្លួនតែម្តង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌរួមជាមួយវត្ថុតាងថ្នាំញៀន២កញ្ចប់តូច ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅតុលាការ ៕

IMG-20160111-WA0046

IMG-20160111-WA0047

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print