មន្ត្រីបរិស្ថាននៅខេត្តព្រះសីហនុម្នាក់ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយភ្នំពេញ៖ បុរសម្នាក់ដែលមានមុខងារជាទីប្រឹក្សាក្រសួងសធារណៈការនិងដឹកជញ្ជូនបានប្តឹងកម្លាំងនគរបាលខណ្ឌដូនពេញឲ្យឃាត់ខ្លួន មន្ត្រីបរិស្ថាននៅខេត្តព្រះសីហនុ ម្នាក់ ពីបទប្រើប្រាស់ស្លាកលេខរថយន្ត ក្លែងក្លាយ(ស្លាកលេខរថយន្តរបស់គេដែលត្រូវចោរលួច យកពាក់រថយន្តរបស់ខ្លួនឯង ។
ករណីឃាត់ខ្លួនមន្ត្រីបរិស្ថានរូបនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៩ខែមករាឆ្នាំ២០១៦នៅចំណុចហាងផឹកសីុយីហោ(សីុវីហ្រ្គេន)នៅផ្លូវលេខ១៥៦សង្កាត់វាលវង្សខណ្ឌ៧មករា។
តាមប្រភពព័ត៍មានពីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទេព សីុុុណូរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមន្ត្រីបរិស្ថាននៅខេត្តព្រះសីហនុ ហេីយសមត្ថកិច្ចដកហូតវត្ថុតាងជាក់ស្តែងមានរថយន្តកាម៉ារីសេរី២០០៧ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ២S ៩០ ៩៩ ។ចំណែកឯជនរងគ្រោះជាអ្នកប្តឹងឈ្មោះចាន់ សុផល ភេទប្រុសអាយុ៦០ឆ្នាំមុខរបរទីប្រឹក្សាក្រសួងសធារណៈការនិងដឹកជញ្ជូនស្នាក់នៅផ្ទះលេខ១៣០Eoផ្លូវលេខ១៣៦ភូមិ១០សង្កាត់ផ្សារកណ្តាល១ខណ្ឌពេញ ដែលបានបាត់ស្លាកលេខរថយន្តម៉ាកម៉ុងតារ៉ូ ពាក់ស្លាកលេខS ៩០ ៩៩ ទាំងមុខនិងក្រោយ ដែលត្រូវចោរលួចយកទៅបាត់ ។
ប្រភពដដែរ បានឲ្យដឹងទៀតថា នៅមុនពេលកេីតហេតុ គឺនៅថ្ងៃទី២០ខែកក្តដាឆ្នាំ២០១៥វេលាម៉ោង៧យប់ ដោយជនរងគ្រោះបានចតរថយន្តរបស់ខ្លួនមួយគ្រឿងម៉ាក់ ម៉ុងតារ៉ូ ពណ៌ប៉ៃតងខ្ចីនៅមុខផ្ទះលេខ១៣០Eoនៅផ្លូវលេខ១៣៦ភូមិ១០សង្កាត់ផ្សារកណ្តាល២ខណ្ឌដូនពេញរួចក៏ឡើងទៅសម្រាណលើផ្ទះបាត់ទៅ លុះព្រឹកឡើងថ្ងៃទី២១ខែកក្តដាឆ្នាំ២០១៥ ជនរងគ្រោះបានចុះមកយករថយន្តរបស់ខ្លួនបម្រុងទៅធ្វើការស្រាប់តែបាត់ស្លាកលេខទាំងមុខនិងក្រោយហើយការបាត់ស្លាកលេខនោះដែរជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅនគរបាលមូលដ្ឋានផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងរួចហេីយ សមត្ថកិច្ចក៏បានធ្វេីការស្រាវជ្រាវ រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៩ខែមករាឆ្នាំ២០១៦ខាងលេីនេះស្រាប់តែជនរងគ្រោះប្រទះឃើញស្លាកលេខរថយន្តរបស់គាត់បែរជាទៅពាក់និងរថយន្តម៉ាកកាម៉ារីសេរី២០០៧ដែលចតនៅខាងមុខហាងផឹកសីុយីហោ(សីុវីហ្រ្គេន)នៅផ្លូវលេខ១៥៦សង្កាត់វាលវង្សខណ្ឌ៧មករា ក៏ប្តឹងសមត្ថកិច្ចខណ្ឌដូនពេញឲ្យចុះទៅឃាត់ម្ចាស់រថយន្តកាម៉ារី២០០៧នោះរួមទាំងរថយន្តបញ្ជូនមកអធិការនគរបាលខណ្ឌដូនពេញដើម្បីធ្វេីការសាកសួរនិងចាត់ការតាមច្បាប់ ។
ក្រោយពីសមត្ថកិច្ចស្រាវជ្រាវនិងសាកសួរម្ចាស់រថយន្តកាម៉ារីដែលប្រើប្រាស់ស្លាកលេខរថយន្តឆ្លើយសារភាពថាស្លាកលេខនេះ គាត់បានទិញពីពីបុរសម្នាក់ក្នុងតំលៃ១០០០ដុល្លារផងដែរ ៕ស ដារ៉ា