អាសូណាស់! គ្រូពេទ្យអ៊ីតាលី ដល់ទៅ៤២០០នាក់ឆ្លងកូវីដ-១៩ និងស្លាប់ ២៣នាក់

ចែករំលែក៖

ប្រទេសអុីតាលី៖ មកដល់ថ្ងៃទី ២៤ ខែមីនានេះ ចំនួនអ្នកស្លាប់ ដោយកូវីដ-១៩ បានធ្លាក់ចុះបន្តិច នៅដល់តែ ៦០២នាក់ ប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់បានថយចុះ ៣ថ្ងៃជាប់គ្នា ពី ៧៩៣ – ៦២៧ -៦០២ នាក់។ សង្ឃឹមថានៅថ្ងៃខាងមុខ ចំនួនអ្នកសា្លប់នឹងធ្លាក់ចុះជាបន្តបន្ទាប់ ។
មកទល់ពេលនេះអ៊ីតាលីមានអ្នកស្លាប់សរុប កើនឡើង ដល់៦ ០៧៧នាក់។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ នេះចាត់ទុកជាការធ្លាក់ចុះ។ សារព័ត៌មាន Aljazeera បានផ្សាយ កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា អ្នកជំងឺ កូវីដ-១៩ នៅក្នុងប្រទេសអ៊ីតាលី ក្នុងមួយថ្ងៃទី២៣ ខែមីនា ស្លាប់ សរុប៦០២នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់៦ ០៧៧នាក់។ នៅទូទាំងប្រទេសអ៊ីតាលី មានអ្នកជំងឺកូវីដ-១៩ បានឆ្លងសរុបកើនឡើង ៦៣ ៩២៨នាក់ ។
ក្នុងចំណោមអ្នកស្លាប់និងឆ្លងនៅអ៊ីតាលី មានគ្រូពេទ្យដល់ទៅ ២៣នាក់ ស្លាប់និង ៤២០០នាក់ឆ្លងកូវីដ-១៩។សហព័ន្ធគ្រូពេទ្យអ៊ីតាលីបានឲ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ៖ចំនួនវេជ្ជបណ្ឌិតដែលបានស្លាប់នៅក្នុងប្រទេសអ៊ីតាលីចាប់តាំងពីការរីករាលដាលនៃជំងឺកូរ៉ូណាបានកើនឡើងដល់ ២៣ នាក់ហើយ។
បន្ថែមពីលើនេះទៀត សហព័ន្ធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ៖ វាជារឿងអកុសលដែលវេជ្ជបណ្ឌិតចាប់ផ្ដើមចុះចាញ់នឹងវីរុសកូវីដ-១៩ ខណៈពេលដែលពួកគេបានទទួលទិន្នន័យផ្លូវការថាបុគ្គលិកសុខាភិបាលដែលបានឆ្លងជំងឺមានការកើនឡើង ភ្លាមៗ វេជ្ជបណ្ឌិតជាច្រើនបានស្លាប់ ទោះបីមូលហេតុនៃការស្លាប់មិនមែនបង្កឡើងដោយវីរុសក៏ដោយ។
វិទ្យាស្ថានជាតិសុខាភិបាល(ISS) បានរាយកាណ៍ថា វេជ្ជបណ្ឌិត ១៩ នាក់ក្នុងចំណោម ២៣ នាក់បានទទួលមរណភាពពេលកំពុងបំពេញការងារនៅក្នុងតំបន់ Lombardy ដែលជាកន្លែងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេស។ រីឯ៤ ផ្សេងទៀតធ្វើការនៅតំបន់ Naples (ភាគខាងត្បូងអ៊ីតាលី) តំបន់ Emilia Romagna (ខាងជើងអ៊ីតាលី) និងតំបន់ Marche (ភាគកណ្តាលប្រទេសអ៊ីតាលី) ។
គួរបញ្ជាក់ថា មនុស្សជាង ១៦ ០០០នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩នេះ នៅទូទាំងពិភពលោក ។ បើតាមការប៉ាន់ប្រមាណ ឃើញថា អ្នកជំងឺ ប្រហែលជាង ១០០ ០០០ នាក់ ក្នុងចំណោមអ្នកជំងឺ សរុបជិត ៣៨០ពាន់នាក់ដែលផ្ទុកវីរុស កូវីដ-១៩នោះ បានជាសះស្បើយ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print