សម្តេច ស ខេង៖ អាចបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ-១៩ ២ទៅ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេចឧបនាយរដ្ឋមន្រ្តី បញ្ជាក់យ៉ាងដូច្នេះថា៖«…អ្នកណាមួយកើត [កូវីដ-១៩] គឺថាឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថាភូមិ ដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះអ៊ីចឹងទៅ»។

ឧបនាយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តថា៖«យើង អាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់អ៊ចឹងទៅ គឺថា ឃុំ [បិទ] ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង…»។

សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលករខ្មែរជិត១ម៉ឺននាក់ បានសម្រុកចេញពីថៃ មកកម្ពុជាវិញ។ នៅថ្ងៃទី២៣ ខែមីនា គឺថ្ងៃចុក្រោយ ដែលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រទ្វារព្រំដែនគោកផ្សេងទៀតរវាងកម្ពុជា-ថៃ នៅដំណើរការ។
បើតាមលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេន៍ ដែលប្រាប់សារព័ត៌មានថា៖ នៅថ្ងៃទី២៤ ខែមីនានេះ ច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានបិទអស់ហើយ។

លោកថា៖ ក្រសួងពាក់ព័ន្ធនានា អំពាវនាវឲ្យពលកខ្មែរគ្រប់រូប ដែលទើបនឹងមកពីថៃនិងប្រទេសផ្សេងៗ ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤សិន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ទៅសមាជិកគ្រួសារ ឬអ្នកដទៃ។

គិតត្រឹមយប់ម្សិលមិញ (ថ្ងៃទី២៣ ខែមីនា) កម្ពុជា រកឃើញមនុស្ស៨៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន២នាក់ គឺបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស បានជាសះស្បើយវិញ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print