អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រកាសផ្តល់រង្វាន់ដល់ប្រជាពលរដ្ឋណា ដែលជួយផ្ដល់ព័ត៌មាន ឈានទៅរកម្ចាស់សំឡេង ផ្សព្វផ្សាយ ព័ត៌មាន ក្លែងក្លាយថា អាជ្ញាធរគ្រោងរោងបិទរាជធានី ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានច្រានចោល ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែល ប្រឌិតថា អាជ្ញាធរនឹង បិទរាជធានីភ្នំពេញ ដើម្បី បង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩ ។ លោក ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់ ប្រជាពល រដ្ឋរូបណាដែលជួយផ្ដល់ព័ត៌មាន ជាក់លាក់ ដើម្បីឈានទៅរកម្ចាស់សំឡេងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។
ប្រតិកម្ម របស់ អ្នកនាំពាក្យ សាលា រាជធានី ភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បន្ទាប់ពី មានការចែកចាយសំឡេងមួយដែល ជនអនាមិក ផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយ ប្រាប់ថា អាជ្ញាធរ គ្រោង បិទ រាជធានី ភ្នំពេញ ដោយសារ សំឡេងនេះត្រូវបានចែកចាយជាបន្ត បន្ទាប់ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា៖ ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មាន ក្លែងក្លាយសុទ្ធសាធ ។ សូម បងប្អូន មេត្តាកុំជឿ និងកុំforward សារសំឡេង នេះ បន្តទៀតនាំឲ្យមានការយល់ច្រឡំ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងទៀតថា អាជ្ញាធរកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់ សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការ តាមច្បាប់ ។ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យជួយ ផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់ សំឡេង នោះដោយ អាជ្ញាធរនឹងមានរង្វាន់ លើកទឹកចិត្ត ។
សូមបញ្ជាក់ថាចាប់តាំងពីមានការ ផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ជនអនាមិក មួយចំនួនបានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គម ដើម្បីបង្កឲ្យមានកា ចលាចល និងបង្កឲ្យមានការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print