រថយន្ត វីហ្គោបុកម៉ូតូដឹកឈើពីក្រោយបណ្តាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគីរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូដឹកឈើនឹងរថយន្ត បណ្ដាលអោយបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៤និង៣០នាទីយប់ឈានចូលថ្ងៃទី១១ខែមករា ឆ្នាំ២០១៦នៅត្រង់ចំណុចមុខផ្ទះតាលឹម តាមបណ្តោយផ្លូវជាតិលេខ៧៨ស្តិតក្នុងភូមិសឹក ឃុំតាអងស្រុកកូនមំុ ខេត្តរតនគីរី។
យោងតាមរបាយការណ៍បញ្ជាក់ពីលោកទូច សុផាលីនាយរងប៉ុស្ត៍ឃុំតាអងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះហោ ស្រ៑ាងភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរបានបើកម៉ូតូដឹកឈើកែច្នៃអត់ស្លាកលេខមួយគ្រឿងមានឈើចំនួន៤ដុំរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរដោយសារមិនបានពាក់មូកសុវត្តិភាពដែលមានប្រពន្ធឈ្មោះជិន ស្រីមុំអាយុ៣៣ឆ្នាំមានកូនចំនួនបីនាក់ស្រី២ប្រុស១នៅក្នុងបន្ទុកមានទីលំនៅភូមិជយ័ជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។រីឯអ្នកបើកបរថយន្តបង្ករមានឈ្មោះជួនសុភា ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូម១ឃុំត្រពាំងច្រេស ស្រុកកូនមំុខេត្តរតនគីរី បានបើកបររថយន្តម៉ាកVIGOពណ៍ខ្មៅមានផ្លាកលេខបាត់ដំបង2A. 1589បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនស្របគ្នាក៍បានបុកម៉ូតូដឹកឈើពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះផ្លោងចេញពីម៉ូតូរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ហើយក៍បានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់លុះព្រឹកឡើងឃើញសកម្មភាពធ្ងន់ធ្ងរពេកក៍បានដឹកទៅសង្រ្គោះនៅប្រទេសវៀតណាម។លោកបន្តទៀតថារថយន្តបង្ករបានខូចខាតផ្នែកខាងមុខនិងទ្វាពីក្រោយផ្នែកខាងស្ដាំយ៉ាងដំណំចំណែកឯម៉ូតូអត់ខូចខាតអ្វីទេព្រោះម៉ូតូនោះផ្ទុកដោយឈើ។

បច្ចុប្បន្ន រថយន្តបង្ករនិងម៉ូតូរងគ្រោះសមត្ថកិច្ចនគបាលបានអូសយកមករក្សាទុកនៅប៉ុស្តិ៍ឃុំតាអងដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយចំណែកតៃកុងរថយន្តសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធីនៃច្បាប់ចរាចរណ៍ជើងគោគថ្មីនេះផងដែរ៕អ៊ុច សាវុទ្ធ 
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print