លោក ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក សិក្ខាសាលាស្តីពីការ ធានាគុណភាពផ្ទៃក្នុង

ចែករំលែក៖

 ព្រៃវែងៈ លោក ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក សិក្ខាសាលាស្តីពីការ ធានាគុណភាពផ្ទៃក្នុង របស់សាកលវិទ្យាល័យ ជា សីុម កំចាយមារ ដែលជាសិក្ខាសាលាមួយដ៏មាន សារៈសំខាន់ក្នុងការ ពង្រឹងគុណភាព នៃការអប់រំនៅកម្ពុជាផងដែរ។សិក្ខាសាលាដ៏មានតម្លៃនេះ មានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតនៅសាកលវិទ្យាល័យ ជាច្រើនរយនាក់។ ក្នុងឱកាសនោះ លោកជា សុមេធី បានចែករំលែក បទពិសោធន៍ នៃការសិក្សារបស់លោក ដែល បានឆ្លងកាត់នៅពេលសិក្សា នៅបរទេស នាពេលកន្លងមក ដល់អង្គសិក្ខាសាលាទាំងមូល ដើម្បីស្វែងរកបទពិសោធន៍បន្ថែមទៀត ៕ 
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print